សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់អំពូលបំភ្លឺតាមផ្លូវនិងផ្លាកចរាចរណ៍។ សម្ដេចសូមអំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ។
ការអំពាវនាវបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ប្រវែងសរុប ១១៤,៩៩២គីឡូម៉ែត្រ មានតម្លៃប្រមាណ ១៣៣លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំនេះរាជរដ្ឋាភិបាល នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យមានលក្ខណៈធំដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងជាការទាក់ទាញភ្ញៀវទេសចរណ៍កំណើនចំណូលសេដ្ឋកិច្ចជូនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ៕

