**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត រំលេចពីវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើង ដែលលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងកិច្ចការការពារជាតិមាតុភូមិរបស់កម្ពុជាបានរឹងមាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញដឹកនាំគណៈប្រតិភូសំណេះសំណាលសួរសុខទុក្ខនាយនាយនាវី និងពលនាវិក កងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹកកោះពូលូវ៉ៃលេខ៥ ដោយមានការចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលរងខេត្តព្រះសីហនុ ប្រតិភូក្រសួងការពារជាតិ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានបញ្ជាក់ថា ថ្ងៃនេះយើងបានមកជួបជុំគ្នានៅកោះពូលូវ៉ៃ ហើយក៏ជាលើកទី១សម្រាប់រូបខ្ញុំផងដែរ ដើម្បីចូលរួមសំណេះសំណាលសាកសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការ និងសំណូមពរមួយចំនួនរបស់នាយ នាយនាវី និងពលនាវិករបស់យើងដែលឈរជើងការពារនៅតាមតំបន់កោះក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ទន្ទឹមនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពរបស់យើងដែលឈរជើងនៅតាមបណ្តាកោះក្នុងខេត្តព្រះសីហនុ ព្រោះយើងក៏ត្រូវការគិតគូរពីតម្រូវការចាំបាច់សម្រាប់កងទ័ពដែលនៅតាមតំបន់ដាច់ស្រយាលផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងប្រតិភូ ដែលបានចូលរួមចុះសួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ពរបស់យើងនាពេលនេះ ព្រមទាំងបាននាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភជូនកងទ័ពដែលប្រចាំការនៅតាមតំបន់កោះក្នុងខេត្តព្រះសីហនុនាពេលនេះ ដែលជាការបូកបញ្ចូលគ្នាបានកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឈានចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានរំលេចពីវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជនរបស់យើងដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងកិច្ចការការពារជាតិមាតុភូមិរបស់កម្ពុជាបានរឹងមាំ ទន្ទឹមនឹងកិច្ចការពារជាតិមាតុភូមិ នាយនាវី និងពលនាវិករបស់យើងបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធជម្រកស្នាក់នៅក្នុងមូលដ្ឋានមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ដែលកាលពីឆ្នាំ២០០៨ មូលដ្ឋានរបស់យើងមិនមានការវិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ននេះទេ យើងក៏ត្រូវបំពាក់មធ្យោបាយធ្វើដំណើរមកកាន់តំបន់កោះរបស់យើងឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀតនៅពេលខាងមុខ។ ម្យ៉ាងទៀតយើងក៏ត្រូវពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស ជាពិសេសបន្តហ្វឹកហ្វឺនដល់នាយ នាយរង និងពលនាវិករបស់យើងនូវយុទ្ធវិធី និងវិធីសាស្ត្រនានាឪ្យបានជាប់ជាប្រចាំ ព្រោះកោះពូលូវ៉ៃរបស់យើងជាទីតាំងជួរមុខក្នុងកិច្ចការពារមាតុភូមិកម្ពុជា មិនឱ្យមានប្រទេសណាមួយចូលមកក្នុងដែនទឹក នៃព្រះរាជាណាចក្រកម្ពុជាយើងបាននោះទេ និងសូមជូនពរដល់នាយ នាយរង ពលនាវិក និងក្រុមគ្រួសារកងទ័ពទាំងអស់ទទួលបានសេចក្តីសុខ សិរីសួស្តី ជ័យមង្គលក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខគ្រប់ក្រុមគ្រួសារ។

ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រចាំការនៅកោះពូលូវៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ រដ្ឋបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួនឧបត្ថម្ភមានដូចជា ថវិកា ក្នុងនោះ៖ ១-បញ្ជាការដ្ឋានការពារកោះឆ្នេរ ១០,០០០,០០០រៀល, ២-កងការពារកោះពូលូវ៉ៃលេខ៥ ១០,០០០,០០០រៀល, ៣-យោធិនឈរជើងកោះពូលូវ៉ៃលេខ៥ ចំនួន ៦៦នាក់ ក្នុងម្នាក់ ១០០.០០រៀល, ៤-កងការពារកោះរ៉ុងលេខ១ ចំនួន ៣៧នាក់ ក្នុងម្នាក់ ១០០.០០រៀល, ៥-កងការពារកោះតាងលេខ៣ ចំនួន ៤២នាក់ ក្នុងម្នាក់ ១០០.០០០រៀល, ៦-កងការពារកោះរ៉ុងសន្លឹមលេខ៤ ចំនួន ៤២នាក់ ក្នុងម្នាក់ ១០០.០០០រៀល, ៧-គ្រួសារកងទ័ពចំនួន ៩នាក់ ក្នុងម្នាក់ ១០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមានដូចជា៖ ១.ត្រីឆ្លើចំនួន ១០០គីឡូក្រាម, ២.ត្រីងៀតចំនួន ១០០គីឡូក្រាម, ៣.ផ្អកចំនួន ៥០គីឡូក្រាម, ៤.ប្រហុកចំនួន ៥០គីឡូក្រាម, ៥.មីកំប៉ុងចំនួន ១០កេសធំ, ៦.ត្រីខកំប៉ុងចំនួន ៥កេសធំ, ៧.ស្រាបៀរចំនួន ១៦០កេស និងមានថវិកា និងសម្ភារៈរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក មួយចំនួនបន្ថែមទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង