**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជនជំនាន់ក្រោយ គឺជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរពីការបាត់បង់ និងការលួចចម្លងពីប្រទេសដទៃ។

ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន” នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូប ហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។ ឯកឧត្តម បានលើកឡើងថា “ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ”។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា វប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំក៏ដោយ ក៏វប្បធម៌ និងអរិយធម៌ខ្មែរនៅតែគង់វង្ស និងបន្តមកដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តម បានបញ្ជាក់ថា “វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កើង ពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាយើងត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយ ក៏ប៉ុន្តែប្រទេសកម្ពុជារបស់យើងនៅតែមាន ហើយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់យើងនៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗរបស់យើង ហើយសួរថា បាត់ប្រទេសកម្ពុជាយើងទេ បាត់ប្រជាជនខ្មែរយើងទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌យើងរឹងមាំ” ៕

អត្ថបទដែលជាប់ទាក់ទង