**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត

បាងកក៖ នៅថ្ងៃព្រហស្បតិ៍ទី២៧មីនានេះ គណៈរដ្ឋមន្ត្រីប្រទេសថៃ បានអនុម័តលើសេចក្តីព្រាងច្បាប់សម្រាប់ការបើកដំណើរការកាស៊ីណូ និងកន្លែងកម្សាន្ត ខណៈរាជរដ្ឋាភិបាលរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ សម្លឹងមើលការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងសាងសង់ឧស្សាហកម្មល្បែងដ៏ធំមួយ។

ការលេងល្បែងស៊ីសងភាគច្រើនត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ ក្រៅពីការប្រណាំងសេះគ្រប់គ្រងដោយរដ្ឋ ឆ្នោត និងកីឡាមួយចំនួន ប៉ុន្តែរាជរដ្ឋាភិបាលបន្តបន្ទាប់គ្នា បានជំរុញការអនុញ្ញាតឱ្យបើកកាស៊ីណូ ដើម្បីទាក់ទាញភ្ញៀវបរទេស បង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន។ ប៉ុន្តែ សេចក្តីព្រាងចុងក្រោយត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកំណត់យ៉ាងសំខាន់ថា ជនជាតិថៃត្រូវបង់ថ្លៃចូល៥០០០បាត និងត្រូវមានយ៉ាងហោចណាស់៥០លានបាត(១,៤៧លានដុល្លារ)នៅក្នុងប្រាក់បញ្ញើរបស់ធនាគារ។ ការដាក់កំហិតមួយទៀត គឺថា..តំបន់កាស៊ីណូអាចមានតែ១០ភាគរយនៃទំហំទាំងមូលក្នុងកន្លែងកម្សាន្តមួយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅសភា ហើយប្រសិនបើត្រូវបានអនុម័ត ក៏នឹងត្រូវការការអនុម័តពីព្រឹទ្ធសភា និងព្រះមហាក្សត្រផងដែរ។

លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ឈិនៈវ៉ាត់ បានប្រាប់អ្នកសារព័ត៌មានថា សេចក្តីលម្អិតនៃច្បាប់នេះ មិនទាន់ចប់ទេ ព្រោះសភានឹងសម្រេចចុងក្រោយ។

របាយការណ៍របស់ធនាគារ Citi កាលពីចុងឆ្នាំមុន បានប៉ាន់ប្រមាណថាប្រហែលពាក់កណ្តាលនៃមនុស្សមានអាយុចាប់ពី២០ឆ្នាំឡើងទៅ នៅក្នុងប្រទេសថៃអាចជាអ្នកលេងល្បែងក្នុងកាស៊ីណូ ដែលផ្តល់មូលដ្ឋានសម្រាប់ប្រទេសនេះ ដើម្បីក្លាយជាគោលដៅលេងល្បែងដ៏ធំបំផុតទីបីរបស់ពិភពលោក។

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ សង្ឃឹមថា នឹងទាក់ទាញយ៉ាងហោចណាស់១០០ពាន់លានបាត ឬស្មើនឹងប្រមាណ៣ពាន់លានដុល្លារក្នុងការវិនិយោគថ្មីនៅក្នុងកាស៊ីណូ និងកន្លែងកម្សាន្ត ហើយមើលឃើញការជំរុញប្រចាំឆ្នាំដល់ការមកដល់របស់ភ្ញៀវទេសចរបរទេសពី៥ទៅ១០ភាគរយ ខណៈពេលបង្កើតប្រាក់ចំណូលជាង១២ ពាន់លានបាតក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានធ្វើឱ្យកាស៊ីណូស្របច្បាប់ ប៉ុន្តែមានតែប្រទេសសិង្ហបុរីមួយប៉ុណ្ណោះ ដែលទទួលបានជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុនយក្សពិភពលោក។ វិស័យទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់របស់ប្រទេសថៃ ជាសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍។ នៅឆ្នាំនេះ រាជរដ្ឋាភិបាលរំពឹងថា នឹងមានភ្ញៀវបរទេសចំនួន៣៨លាននាក់៕

អត្ថបទដែលជាប់ទាក់ទង