**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា

ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ គ្រោងនឹងដាក់ឱ្យប្រើប្រាស់នាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសចុះពិនិត្យ ការសាងសង់ផ្លូវបេតុង និងដាក់លូអមសងខាងផ្លូវលេខ២១១ តភ្ជាប់ពីផ្លូវជាតិលេខ២១ ត្រង់ចំណុចក្លោងទ្វារវត្តក្របៅ ស្ថិតក្នុងភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖ ផ្លូវបេតុងដែលតភ្ជាប់ពីផ្លូវជាតិលេខ២១នេះ នឹងត្រូវសាងសង់ឱ្យរួចរាល់ក្នុងសប្តាហ៍នេះ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅក្នុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ផ្លូវវត្តក្របៅនេះមានប្រវែងសរុប ៣ពាន់ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២១ ដល់ចំណុចប្រឡាយត្រពាំងរលួស ដែលជាគម្រោងរបស់ឯកជនភាវូបនីយកម្ម សាងសង់ជាប្រភេទផ្លូវបេតុង ដែលមានបណ្ដោយ៣០០០ម៉ែត្រ ទទឹង៩ម៉ែត្រ មានកម្រាស់០.២០ម៉ែត្រ និងដាក់ប្រព័ន្ធលូមុខកាត់០.៨០ម៉ែត្រអមសខាងផ្លូវ។ ហើយគិតមកដល់ពេលនេះ ក្រុមហ៊ុនសាងសង់បានអនុវត្តការសាងសង់ផ្លូវបេតុង ចាប់ពីផ្លូវជាតិលេខ២១ រហូតដល់ប្រឡាយ៩៦ ដែលមានប្រវែង១៤០០ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ក្នុងសប្តាហ៍នេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា សម្រាប់ផ្លូវដែលនៅសល់ ជាប់ពាក់ព័ន្ធជាមួយការសិក្សាប្រព័ន្ធទឹកកខ្វក់ ដែលតម្រូវឱ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ដើម្បីជៀសវាងការសាងសង់ផ្លូវបេតុងរួចហើយកាត់ដាក់លូ ដូច្នេះយើងត្រូវផ្អាកការសាងសង់បណ្ដោះសន្ន រង់ចាំការសិក្សា និងការធ្វើប្រព័ន្ធលូរួចរាល់ ទើបយើងចាក់បេតុងពីលើឱ្យមានសុវត្ថិភាព មានសុគតភាព និងផែនការនេះដើរស្របគ្នា ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ និងការសាងសង់ទៅតាមលំដាប់លំដោយ ជៀសវាងការធ្វើផ្លូវកាត់ដាក់លូ និងដាក់លូកាយកាត់ផ្លូវ ដែលនាំឱ្យគុណភាពផ្លូវថ្នល់របស់យើងវាមិនល្អ ខូចនូវសណ្ដាប់ធ្នាប់ និងខូចសោភ័ណភាពផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវកំពង់សាងសង់ សូមមានការយោគយល់អធ្យាស្រ័យ ក្នុងរយៈពេលនាំការសាងសង់ផ្លូវនេះ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា កុំដឹកលើសទម្ងន់ ដើម្បីឱ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែង ជាងនេះទៅទៀតត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ជាយថាហេតុ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅជាប់ផ្លូវ សូមកុំរំលោភចំណីផ្លូវ ដែលនាំឱ្យបាត់បង់នូវសោភ័ណ្ឌភាព បណ្ដាលឱ្យកកស្ទះចរាចរណ៍ សូមទុកចំណីផ្លូវសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ៕

អត្ថបទដែលជាប់ទាក់ទង