**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ឆាយ ឫទ្ធិសែន ផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្នានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលប្រជុំ និងសមិទ្ធផលនានា ព្រមទាំងប្រកាសបញ្ចូលសមាជិកបក្សថ្មី ចំនួន ២០២នាក់ នៅស្នាក់ការគណៈកម្មាធិការគណបក្សឃុំចោងម៉ោង ស្រុកទឹកផុស។ ក្នុងពិធីនោះផងដែរ ឯកឧត្តមប្រធាន បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ជូនដល់អង្គពិធីផងដែរ។

បន្ទាប់មក ឯកឧត្តមប្រធាន បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណៈកម្មាធិការបក្សឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្ដមប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ សរុបចំនួន ៣៨១នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ របស់ប្រធានគណៈកម្មាធិការបក្សឃុំចោងម៉ោង រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធីមូល និងបានជម្រាបជូនសមាជិក សមាជិកា នៃអង្គពិធី នូវតម្លៃនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដី។

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមប្រធាន បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋឃុំចោងម៉ោង ដែលតែងតែស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនគ្រប់អាណត្តិទទួលបានជ័យជម្នះដ៏ត្រចុះត្រចង់ និងបានផ្តល់អនុសាសន៍ផ្តាំផ្ញើដូចខាងក្រោម៖

១. ចូលរួមអនុវត្តគោលការណ៍ “រក្សាចាស់ បង្កើនថ្មី” ក្នុងការពង្រឹងគុណភាពសមាជិកបក្សមានស្រាប់ និងខិតខំពង្រីកសមាជិកបក្សថ្មី និងចុះឈ្មោះបោះឆ្នោត ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យឱ្យបានខ្ជាប់ខ្ជួន និងដណ្តើមជ័យជម្នះនាពេលខាងមុខ ស្របតាមគោលការណ៍ “សមាជិកបក្សម្នាក់ សន្លឹកឆ្នោតគាំទ្របក្សមួយសន្លឹក”។

២. ក្រុមការងារបក្សឃុំ និងបក្សភូមិត្រូវបន្តធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកបក្សតាមប្រព័ន្ធកុំព្យូទ័រឱ្យបានត្រឹមត្រូវ និងជាប្រចាំ។

៣. ត្រូវបុរេសកម្មធ្វើផែនការសកម្មភាពសម្រាប់ត្រៀមការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ នាពេលខាងមុខ។

៤. ក្រុមការងារត្រូវបន្តចុះមូលដ្ឋានដល់ភូមិ និងគ្រួសារបក្ស ដើម្បីចិញ្ចឹមចលនាដូចភ្លៀងរលឹម ដោយពង្រឹងសតិអារម្មណ៍ អំពីកម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ជាពិសេសស្វែងយល់អំពីសកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈដ៏ធំធេង និងស្មារតី៧មករា។

៥. សមាជិក សមាជិកាបក្សថ្មី ត្រូវចូលរួមការពារដាច់ខាតនូវសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី កម្ចាត់នយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ដែលប៉ុនប៉ងបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងរាំងស្កាត់ការជ្រៀតជ្រែករបស់អានុភាពខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លើកកម្ពស់គុណតម្លៃ អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាន នាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ និងឯកភាពទឹកដីទាំងស្រុង។

៦. សូមបន្តពង្រឹង និងថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំបន្ថែមទៀត។

គួរជម្រាបជូនផងដែរថា ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការបក្សឃុំចោងម៉ោង នាពេលនេះ ឯកឧត្តមប្រធាន បានជួយឧបត្ថម្ភនូវថវិកា និងទូរទស្សន៍ខ្នាតធំ ១គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង និងម៉ាស៊ីនព្រីន ១គ្រឿង ជូនដល់ស្នាក់ការគណៈកម្មាធិការគណបក្សឃុំ សម្រាប់យកទៅប្រើប្រាស់បម្រើដល់ប្រយោជន៍គណបក្សផងដែរ ៕ 

អត្ថបទដែលជាប់ទាក់ទង