សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅក្រុមប្រឆាំង កុំព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំង កុំព្យាយាមបំបែកផ្ទៃ ក្នុងគណបក្សប្រជាជន អ្នកព្យាយាមបំបែកផ្ទៃក្នុងគណបក្សប្រជាជន តែរលាយខ្លួនឯង។
សម្ដេចបានលើកឡើងបែបនេះក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា មានគណបក្សនយោបាយច្រើនណាស់ ដែលចង់ធ្វើឲ្យគណកប្សប្រជាជនកម្ពុជាបែកបាក់សាមគ្គីគ្នា ប៉ុន្តែការព្យាយាមរបស់គណបក្សទាំងនោះ ត្រូវបានបែកបាក់ខ្លួនឯងវិញ៕

