សម្តេចតេជោ បញ្ជាក់មូលហេតុដែលមិនបំពាក់ឋានន្តរសក្តិផ្កាយមាស៥ ជូនសម្តេច ស ខេង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា មូលហេតុដែលមិនបំពាក់ឋានន្តរសក្តិផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង ដោយសារតែលោកជាមន្រ្តីស៊ីវិល។
ថ្លែងក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មានមតិខ្លះលើកឡើងថា បាត់សម្ដេចក្រឡាហោម ស ខេង មិនឃើញដំឡើងឋានន្តរសក្តិដូចសម្ដេចទៀ បាញ់ និងសម្ដេច ម៉ែន សំអន។
សម្ដេចតេជោ បញ្ជាក់ថា ដោយសារតែសម្តេចក្រឡាហោម ស ខេងជាមន្រ្តីស៊ីវិល៕

