**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ហ៊ុន ម៉ានី៖ ការដ្ឋានកំណែទម្រង់មុខងារសាធារណៈជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការដ្ឋានកំណែទម្រង់មុខងារសាធារណៈ ជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល តាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ប្រសិទ្ធភាពការងារ ការសន្សំសំចៃ និងបង្កើនសមត្ថភាពប្រកួតប្រជែង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ការអនុវត្តវិធានការគន្លឹះទាំងបី នៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ជាពិសេសការវិភាគមុខងារ និងរចនាសម្ព័ន្ធ នឹងផ្តល់ឱកាសឱ្យយើងវាយតម្លៃស្ថានភាព សុខភាពរដ្ឋបាលសាធារណៈជារួម។ ក្នុងនោះការស្វែងយល់ពីចំណុចខ្វះខាត បញ្ហាប្រឈម តម្រូវការ សំដៅឈានទៅកសាងភាពខ្លាំង ភាពធន់ សក្តានុពល និងថាមពល ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងបរិបទមិនច្បាស់លាស់នៃស្ថានភាពនយោបាយសកល ការវិភាគមុខងារ ជាមាគ៌ាមួយជួយដល់ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា អាចពង្រឹងខ្លួន ប្រឈមនឹងវិបត្តិនានា តាមរយៈការពង្រឹងសមត្ថភាពស្ថាប័ន ប្រសិទ្ធភាពការងារ ការសន្សំសំចៃ និងបង្កើនសមត្ថភាពប្រកួតប្រជែង ក្នុងការការពារ និងទាញយកផលប្រយោជន៍បន្ថែមដល់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រាកដណាស់ការដ្ឋានកែទម្រង់មុខងារសាធារណៈ ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងសម្របសម្រួលសហការរៀបចំជាមួយស្ថាប័ន ទាមទារឱ្យយើងទាំងអស់គ្នា ធ្វើដំណើររួមគ្នាជាជំហានៗ គិតគូរម៉ត់ចត់ ថ្លឹងថ្លែងច្បាស់លាស់ ដោយឈរលើគោលការណ៍ពង្រឹងជាជាងពង្រីក បង្កើនភាពប្រឡាក់ក្រឡា បំពេញនឹងជំរុញគ្នាទៅវិញទៅមក ក្នុងស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ សំដៅអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ក្នុងការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំងវៃឆ្លាត និងស្អាតស្អំ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ចាប់ពីនិតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈបានឈានចូលដំណាក់កាលថ្មី នៃកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាទូទៅការអនុវត្តកិច្ចការនេះ តែងតែជួបប្រទះការប្រឈមមុខមួយចំនួន អាស្រ័យដោយត្រូវកែទម្លាប់ និងបែបបទការងារដែលមានជាយូរមក ហើយក៏អាចប៉ះពាល់ដល់ផលប្រយោជន៍បុគ្គល និងអង្គភាពផងដែរ ការជំនះបញ្ហាប្រឈមនេះ ទាមទារនិរន្តភាពនៃកិច្ចសហការ និងការអនុវត្តព្រមគ្នា ព្រមទាំងការគាំទ្រ ប្រកបដោយឆន្ទៈមុះមុតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គ្រប់ក្រសួងស្ថាប័ន និងរាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កំណែទម្រង់ជោគជ័យគឺផ្អែកទៅលើកត្តា៤ រួមមាន៖ ទី១.ចក្ខុវិស័យច្បាស់លាស់, ទី២.ការប្តេជ្ញាចិត្តខ្ពស់, ទី៣.ការចូលរួមដោយស្មោះត្រង់ និងទី៤. ការលះបង់។ ដើម្បីអនុវត្តការងារដោយជោគជ័យ ក្រសួងមុខងារសាធារណៈបានរៀបចំបទដ្ឋានគតិយុត្ត យន្តការ និងវេទិកាពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បីបង្កើនការយល់ដឹងពីគ្នា ការចូលរួមពង្រឹង និងពន្លឿនកិច្ចសហការអន្តរវិស័យ ក្នុងនោះក្រសួងមុខងារសាធារណៈ បានធ្វើការកម្រិតបច្ចេកទេស និងកម្រិតនយោបាយបច្ចេកទេស សម្រាប់អនុវត្តការងារនេះ ហើយក្រសួងក៏បានរៀបចំសិក្ខាសាលាឱ្យទូលំទូលាយដល់មន្រ្តីរាជការគ្រប់កម្រិត ៕

អត្ថបទដែលជាប់ទាក់ទង