**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

វិទ្យុអាស៊ីសេរី ប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឈប់ផ្ដល់មូលនិធិគាំទ្រ

វ៉ាស៊ីនតោន៖ វិទ្យុអាស៊ីសេរី ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានប្រាប់បុគ្គលិករាប់រយនាក់នៅសហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធទី១៩មីនាថា ពួកគេនឹងត្រូវបានបញ្ឈប់សម្រាកដោយគ្មានប្រាក់ឈ្នួល ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលត្រាំ បញ្ឈប់ការផ្ដល់មូលនិធិគាំទ្រ។

អ្នកនាំពាក្យវិទ្យុអាស៊ីសេរី លោក រ៉ូហ៊ីត ម៉ាហាចាន់ បានប្រាប់រ៉យទ័រថា ចំណាត់ការរបស់ត្រាំគឺ «ខុសខ្បាប់» ខណៈអង្គភាពនេះកំពុងត្រៀមចាត់ការតាមផ្លូវច្បាប់។ លើសពីនេះ លោក ម៉ាហាចាន់ បានលើកឡើងថា ការលុបចោលមូនិធិជំនួយសហព័ន្ធនេះ គឺប៉ះពាល់ដល់បុគ្គលិកវិទ្យុអាស៊ីសេរីពេញម៉ោង ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកជាចម្បង ហើយបានកាត់បន្ថយចំនួនបុគ្គលលិកពី ៣០០នាក់ មកនៅត្រឹមប្រហែល ៧៥នាក់។

លោកក៏បានសង្កត់ធ្ងន់ថា៖ «យើងមានថវិកាតិចតួចណាស់ដែលនៅសេសសល់ ដើម្បីបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់យើង។ យើងកំពុងព្យាយាមរក្សាវិទ្យុអាស៊ីសេរីឱ្យនៅដដែល ខណៈដែលយើងកំពុងបន្តការប្រឈមផ្លូវច្បាប់ជុំវិញការបញ្ចប់ការផ្ដល់ជំនួយនេះ ដែលយើងជឿថា[រដ្ឋបាលត្រាំ]ធ្វើនេះ គឺខុសច្បាប់»។

គួរជម្រាបថា ថ្មីនេះ រដ្ឋបាលលោក ត្រាំ បានប្រកាសថា ខ្លួនកំពុងបញ្ចប់ការផ្ដល់ជំនួយសហព័ន្ធលើប្រតិបត្តិការរបស់វិទ្យុអាស៊ីសេរី(RFA) និងវិទ្យុអឺរ៉ុបសេរី (Radio Free Europe/Radio Liberty) ទន្ទឹមនឹងបុគ្គលិកសំឡេងអាម៉េរិក (Voice of America ឬ VOA) ជាង១៣០០នាក់ត្រូវបានបញ្ឈប់ពីការងារ។ ជាចុងក្រោយ សមាជិកសភា និងអ្នកតស៊ូមតិសិទ្ធិរបស់សហរដ្ឋអាម៉េរិក អះអាងថា ការកាត់បន្ថយការផ្ដល់មូលនិធិគាំទ្រនេះ គឺកំពុងបន្ថយឥទ្ធិពលអំណាចទន់របស់រដ្ឋធានីវ៉ាស៊ីនតោននៅទូទាំងពិភពលោក ខណៈមហាយក្សចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់។

អត្ថបទដែលជាប់ទាក់ទង