**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៥ លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិ​បាលនៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញជាអធិបតី​ភាពពិធីដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់​កាលទី៤ ដែលជាជំនួយរបស់អង្គការការីតាស​ស្វីស ដល់សាលាគោលដៅថ្មី ចំនួន២០ សាលា និងជំនួយខ្នាតតូច របស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយចំនួន៤០សាលា នៅសាលាបឋមសិក្សាទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

ពិធីនេះបានរៀបចំឡើងដោយ មន្ទីរអប់រំ យុវជន និង​កីឡាខេត្តបន្ទាយមានជ័យ សហការជាមួយ​អង្គការការីតាស ដោយមានការចូល​រួមពី​លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរ​អប់រំយុវជននិងកីឡា​ខេត្ត លោក រ៉ាម៉េស បូហារ៉ា ទីប្រឹក្សាសម្ព័ន្ធទឹកស្អាតស្វីស ប្រចាំតំបន់អាស៊ី លោក ខាំ ស៊ីនួន នាយក​រងការិយាល័យប្រចាំប្រទេសកម្ពុជា របស់អង្គការការីកាតាស ស្វីស គណៈអភិបាល ក្រុង ស្រុក អង្គការដៃគូ  លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្សានុសិស្ស នឹង​ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត​បានចូលរួម​។​

ក្នុងឱកាសនោះ លោក ឈូប៊ុនរឿង បានមានប្រសាសន៍ថា ក្រោយអនុវត្តគម្រោងកម្ពុជាឆ្ពោះទៅសាលាបៃតងក្នុងដំណាក់កាលទី៣ បានបញ្ចប់ដោយជោគជ័យក្នុង ខែមករា ឆ្នាំ២០២១ដល់ខែ មិថុនា ឆ្នាំ​២០២៣ ដំណាក់​កាលទី៤ ក៏បានបន្តដោយមានសាលាគោលដៅសរុប ៧៣ សាលា ក្នុង នោះសាលាគោលដៅថ្មីមានចំនួន ២០ សាលាក្នុងខេត្តបន្ទាយមានជ័យ បានធ្វើការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធអនាម័យក្នុងសាលាគោលដៅទាំង២០ថ្មីដែលក្នុងនោះបង្គន់អនាម័យ សាងសង់ថ្មីចំនួន ១៤ និងកែលម្អចំនួន៦ ដែលមានបន្ទប់ សរុប ស្មើនឹង ៦៣បន្ទប់ ក្នុងនោះសិស្សប្រុសចំនួន២១បន្ទប់ បន្ទប់សិស្សស្រី/ជនពិការ និងបន្ទប់សម្រាប់ការគ្រប់គ្រងការមករដូវរបស់ ក្មេងស្រីចំនួន៤២ ដោយភ្ជាប់ជាមួយនូវបង្គន់នោមសម្រាប់សិស្សប្រុសចំនួន២១ កន្លែងលាងដៃជាប់បង្គន់ចំនួន ៦ក្បាលរ៉ូប៊ីណេ ស្ទើរនឹង១១៣ ក្បាលរ៉ូប៊ីណេ និងកន្លែងលាងដៃជាក្រុមមួយកន្លែងដែលមាន១៨ ក្បាលរ៉ូប៊ីណេ សរុប ៣៤២ ក្បាលរ៉ូប៊ីណេ គ្រប់ទីតាំងបង្គន់អនាម័យ គម្រោងក៏បានផ្តល់ធុងចម្រះទឹកចំនួន១៥៦ទៅដល់សាលាគោលដៅចនួន១៥គោលដៅផងដែរ។

លោកស្រី រស់ សុផានី បានមានប្រសាសន៍ថា​ គម្រោងសាលាបៃតងដំណាក់កាលទី៤ បានបញ្ចូលនូវសកម្មភាពបន្ថែមស្ដីអំពីការសិក្សាកម្មវិធីសាលាបៃតងតាមប្រព័ន្ធសិក្សាពីចម្ងាយដែលជាឱកាសឲ្យសាលាក្រៅគោលដៅអាចសិក្សាពីគោលគំនិតរបស់គម្រោងសាលាបៃងតងនិងយកទៅអនុវត្តក្នុងសា​លារបស់ខ្លួនក្រោមការឧបត្ថម្ភកញ្ចប់ថវិកា​រ១.៥០០​ដុល្លា ក្នុងមួយសាលា ក្រោយពីបានបញ្ចប់ការសិក្សាតាមរយៈ​ប្រព័ន្ធសិក្សាពីចម្ងាយ និងបំពេញគ្រប់លក្ខខណ្ឌ។

ជាមួយគ្នានោះ លោកស្រី រស់ សុផានី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការការីតាស ស្វីស ដែលជាដៃគូមិនអាចខ្វះបាន របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រ គម្រោង កម្ពុជាឆ្ពោះទៅសាលាបៃតង ដែលសមាសភាគរបស់គម្រោងមានផ្នែក ទឹកស្អាត និងអនាម័យ ដែរពិសេសជាងនេះគឺបានផ្តួចផ្តើមគំនិត ពិធីដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយរបស់គម្រោងសាលាបៃតង ដំណាក់កាលទី៤ នាពេលនេះ។
ទន្ទឹមនឹងនេះលោកស្រី រស់ សុផានីបានជួយជំរុញបន្ថែមទៀតសម្រាប់ការចូលរួមរបស់ដៃគូរអភិវឌ្ឍន៍វិស័យអប់រំ ក្នុងការកសាងហេដ្ឋារចនា​សម្ព័ន្ធ ដូចជាបង្គន់អនាម័យ កន្លែងលាងសម្អាតដៃ ឡដុតសម្រាម ធុងចម្លោះទឹកស្អាត និង ការញែកសម្រាមក្នុងការរួមចំណែកកាត់បន្ថយការចោលសម្រាមពាស់វាលពាស់កាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង