**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”

អភិបាលខេត្តកណ្ដាល ក្រើនរំលឹកប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ ពិសេសត្រូវប្រយ័ត្នចំពោះខ្សែភ្លើងអគ្គិសនី ចៀសវាងបង្ករជាអគ្គីភ័យបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត។

ការក្រេីនរំលឹករបស់ ឯកឧត្តម គួច ចំរើន នាឱកាសអញ្ជេីញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីសម្ពោធអគារបឋមសិក្សាចំនួន ១ខ្នង ដែលមានទទឹង ៩ ម៉ែត្រ បណ្ដោយ ៤០ ម៉ែត្រ និងមាន ៥បន្ទប់ ស្ថិតនៅក្នុងភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ជាអំណោយរបស់អង្គការសប្បុរសធម៌ ហ្វឺសយូនីត ដោយមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម គួច ចំរើន បានថ្លែងអំណគុណ និងកោតសរសើទៅដល់អង្គការសប្បុរសធម៌ ហ្វឺសយូនីត ដែលបានខិតខំជួយគៀងគរសប្បុរសជននានា ជួយចូលរួមកសាងសាលារៀននេះតាំងពីចាប់ផ្ដើម រហូតបញ្ចប់ការសាងសង់ ជូនសិស្សានុសិស្សក្នុងស្រុកកណ្តាលស្ទឹង ឲ្យមានអគារសិក្សាមួយដែលមានលក្ខណៈសមស្រប ហើយសមិទ្ធិផលថ្មីមួយនេះ គឺជាឧត្តម ប្រយោជន៍ សម្រាប់ ប្រជា ពលរដ្ឋ ក្នុង មូលដ្ឋាន បានបញ្ជូន កូន ចៅ មក បន្តការសិក្សារៀនសូត្រឲ្យក្លាយទៅ ជា ធនធាន ដ៏ សម្បូរបែប របស់ ប្រទេស ជាតិ នាពេលខាងមុខ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកនៃយោបាយ ឈ្នះ-ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ព្រមទាំងការដឹកនាំបន្តវេនយ៉ាងប៉ិនប្រសប់ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា សព្វថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រជាពលរដ្ឋ រស់នៅក្រោមដំបូលសុខសន្តិភាព។ ដូចនេះចូលបងប្អូនយើងត្រូវរួមគ្នារក្សាសុខសន្តិភាពនិងសមិទ្ធផលទាំងនេះឲ្យបានគង់វង្សស្ថិតស្ថេរ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយរបស់យើងទទួលបានសមិទ្ធផល ដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍប្រទេស និងសង្គមជាតិយើង។

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡា ត្រូវខិតខំជំរុញការប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ ជាងនេះទៅទៀតនោះ មន្ទីរអប់រំខេត្ត សូមកុំមើលត្រឹមពានរង្វាន់ដែលនឹងទទួលបានក្នុងការប្រកួតប្រជែង តែត្រូវមើលលើសពីនេះ ពោលគឺអ្វីដែលនឹងទទួលបានពីការប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈ ក្នុងវិស័យគំរូនេះ គឺជាការធ្វើឱ្យថ្នាក់ដឹកនាំ មន្ត្រីរបស់យើងទាំងអស់គ្នាបានយល់ដឹងបានកាន់តែច្បាស់នូវរាល់សូចនាករ ដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួនឲ្យល្អគ្រប់សូចនាករដែលបានកំណត់ សំដៅយកមកបម្រើការងារជាក់ស្ដែងស្របតាមស្តង់ដារអប់រំជាតិ។ ជាងនេះទៅទៀតសូមអាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវខិតខំលើកគម្រោង ដើម្បីស្នើសុំថវិកាដែលទទួលបានមកពីសួយសាររ៉ែ ដើម្បីយកមកអភិវឌ្ឃន៍ វិស័យអប់រំ វិស័យសុខាភិបាល និងអភិវឌ្ឍន៍មូលដ្ឋានខ្លួន។

ឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ ជាពិសេសត្រូវប្រយ័ត្ន ចំពោះខ្សែភ្លើងអគ្គិសនី ចៀសវាងបង្ករជាអគ្គីភ័យបណ្ដាលឲ្យបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក៏បានចុះទៅពិនិត្យស្ថានភាពសាលាបឋមសិក្សាត្រពាំងវែងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង