**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ**ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងឯកឧត្ដម ឯក សំអុល ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី**អភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំង និងក្រុមការងារចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តបាត់ដំបង ២០២៥”**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!

នាយករដ្ឋមន្ត្រីថ្មីកាណាដា៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា

អូតាវ៉ា៖ លោក ម៉ាក ខានី នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដាបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែបញ្ឈប់ការបញ្ចេញមតិអត់ប្រយោជន៍អំពីប្រទេសកាណាដា មុនពេលប្រទេសទាំងពីរអាចចាប់ផ្តើមការពិភាក្សាកិច្ចការមួយចំនួននៃទំនាក់ទំនងនាពេលអនាគត។

លោកត្រាំដែលសន្យាថា នឹងដាក់ពន្ធ ប្រឆាំងការនាំចូលពីប្រទេស កាណាដា តែង តែ មានបំណងអូសទាញប្រទេសនេះឱ្យក្លាយជារដ្ឋ ទី៥១របស់សហរដ្ឋអាម៉េរិក។

លោក ខានី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងឡុងដ៍ថា៖«ការបញ្ចេញមតិទាំងនោះគ្មានការគោរព គ្មានប្រយោជន៍ ហើយគួរតែត្រូវបញ្ចប់ជាមុន ពេលយើងចូលតុចរចាអំពីភាពជាដៃគូដ៏ទូលំទូលាយរបស់យើងជាមួយសហរដ្ឋអាម៉េរិក»។

លោក ខានី ស្បថចូលកាន់តំណែងកាលពីសប្តាហ៍មុន មិនទាន់បាននិយាយជាមួយលោក ត្រាំឡើយ ខណៈប្រធានាធិបតីសហរដ្ឋអាម៉េរិក បានរក្សាភាពស្ងៀមស្ងាត់អំពីការតែងតាំងនាយករដ្ឋមន្ត្រីថ្មីរូបនេះ។

លោក ខានី បាននិយាយថា ប្រទេសកាណាដាចង់បានការពិភាក្សា និងការចរចាដ៏ទូលំទូលាយបន្ថែមទៀតនៃទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខរួមរបស់ប្រទេសជិតខាងទាំងពីរ។

លោកបានកត់សម្គាល់យ៉ាងដូច្នេះថា៖«កាណាដានឹងចូលតុចរចា នៅពេលដែលអាម៉េរិកត្រៀមខ្លួនរួចរាល់»។ កាណាដា បានសងសឹកលើពន្ធរដ្ឋបាលរបស់លោក ត្រាំ ដោយដាក់ពន្ធលើការនាំចូល តម្លៃរាប់ពាន់លានដុល្លារអាម៉េរិក។ លោក ខានីថា រដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការដែលខ្លួនគិតថា អាចប៉ះពាល់ដល់អាកប្បកិរិយារបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង