**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

វិទ្យុអាស៊ីសេរី អាចនឹងឈប់ដំណើរការ!

បរទេស៖ វិទ្យុអាស៊ីសេរី បានប្រកាសទៅកាន់ប្រិយមិត្ត និងអ្នកស្តាប់ខ្លួន នៅម៉ោង៩កន្លះព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះថា វិទ្យុអាស៊ីសេរី អាចនឹងលែងដំណើរការហើយ។

ការប្រកាសរបស់វិទ្យុអាស៊ីសេរីនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ស្តីពីការបញ្ចប់ ការផ្តល់ជំនួយថវិកាដល់ទីភ្នាក់ងារ សហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សាកល ដែលហៅកាត់ថា USAGM ហើយ USAGM នេះហើយដែលជាស្ថាប័នមេ គ្រប់គ្រង លើ អង្គភាពផ្សព្វផ្សាយព័ត៌មាននានារបស់សហរដ្ឋអាមេរិកដោយក្នុងនោះក៏មាន ទាំងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក (វីអូអេ) ផងដែរ។

វិទ្យុអាស៊ីសេរីនិងវីអូអេ រួមទាំងស្ថាប័នផ្សព្វផ្សាយដទៃទៀត ទទួលបានជំនួយថវិកានេះបន្តពី USAGM ហើយអាចប្រតិបត្តិការ ការ ផ្សព្វផ្សាយ ព័ត៌មានរបស់ខ្លួន។ការដកជំនួយពី USAGM បណ្តាលឱ្យប៉ះពាល់ជាស្វ័យប្រវត្តិដល់ប្រតិបត្តិការរបស់ប្រព័ន្ធផ្សព្វផ្សាយដែលជាបណ្តាញថ្នាក់ក្រោម។

លោកស្រី បេយ៍ ហ្វាង នាយិកាវិទ្យុអាស៊ីសេរីលើកឡើងថា វិទ្យុ អាស៊ីសេរី បាន ក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជួយ ដល់ ក្រុម អ្នក ធ្វើ គោលនយោបាយ សហរដ្ឋអាម៉េរិកឱ្យយល់ដឹង អំពី ការពិត ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសនានាក្នុងតំបន់អាស៊ី។

លោកស្រីនាយិកា អះអាងថា ការផ្តាច់ជំនួយនេះ គឺជាការដកហូតសិទ្ធិពីមនុស្សជិត ៦០លាន នាក់ដែលពឹងផ្អែកលើសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីដើម្បីស្វែងយល់ពីការពិត។

ទន្ទឹមនឹងការរងផលប៉ះពាល់ពីការផ្តាច់ជំនួយ បុគ្គលិកដល់១៣០០នាក់របស់វីដេអូ ត្រូវបានបញ្ឈប់ពីការងារ ក្រោមសេចក្តីសម្រេចរបស់លោកត្រាំ។ អាស៊ីសេរី និងវីអូអេ ត្រូវបានចាត់ទុកជាប្រព័ន្ធផ្សាយផ្សាយធំ២ក្នុងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង