**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

មន្ត្រីអាមេនី និងអាស៊ែបៃហ្សង់ យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះជិត ៤ទសវត្សរ៍រវាងប្រទេសអតីតសហភាពសូវៀតទាំង២

បាគូ៖ មន្ត្រីអាមេនី និងអាស៊ែបៃហ្សង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៣ មីនាថា ប្រទេសទាំងពីរយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះជិតបួនទសវត្សរ៍រវាងប្រទេសអតីតសហភាពសូវៀតទាំង២។

ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ លើតំបន់ Nagorno-Karabakh ជាតំបន់មួយក្នុងប្រទេសអាស៊ែបៃហ្សង់ មានប្រជាជនភាគច្រើនជាជនជាតិអាមេនី បានផ្តាច់ខ្លួនចេញពីអាស៊ែបៃហ្សង់ ដោយមានការគាំទ្រពីអាមេនី។ ក្រសួងការបរទេសអាមេនី បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពជាមួយអាស៊ែបៃហ្សង់ ត្រូវបានបញ្ចប់ពីខាងខ្លួន។ សេចក្តីថ្លែងការណ៍បន្តថា៖«កិច្ចព្រមព្រៀងសន្តិភាពបានត្រៀមខ្លួនជាស្រេចសម្រាប់ការចុះហត្ថលេខា។ សាធារណរដ្ឋអាមេនីបានត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការពិគ្រោះយោបល់ជាមួយសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅថ្ងៃ និងទីកន្លែងនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង»។

ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរបស់ប្រទេសអាស៊ែបៃហ្សង់ បរិយាយថា៖«យើងកត់សម្គាល់ដោយការពេញចិត្តដែលការចរចាលើអត្ថបទនៃសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីសន្តិភាព និងការបង្កើតទំនាក់ទំនងអន្តររដ្ឋរវាងអាស៊ែបៃហ្សង់ និងអាមេនីត្រូវបានបញ្ចប់»។ ទោះជាយ៉ាងណា ពេលវេលាកំណត់សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺមានភាពមិនច្បាស់លាស់ ខណៈអាស៊ែបៃហ្សង់លើកឡើងថា តម្រូវការចម្បងរបស់ខ្លួន គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេសអាមេនី ដែលទាមទារទឹកដីរបស់អាស៊ែបៃហ្សង់។ អាមេនី បដិសេធការអះអាងបែបនេះ ប៉ុន្តែនាយករដ្ឋមន្ត្រី នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) អំពាវនាវម្ដងហើយម្ដងទៀតឱ្យមានការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានដកស្រង់សម្តីលោក ផាស៊ីនយ៉ាន ដែលបានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ នឹងរារាំងបុគ្គលមកពីប្រទេសទីបី ពីការតាំងទីនៅតាមព្រំដែនអាមេនី-អាស៊ែបៃហ្សង់។

ការផ្ទុះឡើងនៃអរិភាពនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ បានជំរុញឱ្យមានការបណ្តេញជនជាតិ Azeris ម៉ូស្លីមពីប្រទេសអាមេនី និងជនជាតិអាមេនីជាច្រើននាក់ពីអាស៊ែបៃហ្សង់។ ការចរចាសន្តិភាពបានចាប់ផ្តើមបន្ទាប់ពីអាស៊ែបៃហ្សង់ ដណ្តើមយកទីក្រុង Karabakh មកវិញដោយកម្លាំងយោធានៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយបង្ខំឱ្យជនជាតិអាមេនីចំនួន១សែននាក់រស់នៅក្នុងទឹកដីនេះ ភៀសខ្លួនទៅកាន់ប្រទេសអាមេនី។ ប្រទេសទាំងពីរចង់ចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ប៉ុន្តែការវិវឌ្ឍមានភាពយឺតយ៉ាវ ហើយទំនាក់ទំនងកាន់តែតានតឹង។ ព្រំដែនរួមចម្ងាយ ១០០០គីឡូម៉ែត្ររបស់ពួកគេត្រូវបានបិទ ហើយមានការដាក់ពង្រាយយោធាយ៉ាងតឹងរ៉ឹង៕

អត្ថបទដែលជាប់ទាក់ទង