**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រុមធុរកិច្ចថៃ ជំរុញឱ្យលោកស្រីនាយករដ្ឋមន្ត្រី ចរចាជាមួយសហរដ្ឋអាម៉េរិក និងពិចារណាកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាម៉េរិក

បាងកក៖ ក្រុមធុរកិច្ចថៃ បានជំរុញឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ឈីនៈវ័តរ៍ ចរចាជាមួយសហរដ្ឋអាម៉េរិក និងពិចារណាកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់សហរដ្ឋអាម៉េរិក ខណៈរាជរដ្ឋាភិបាលបានជួបជាមួយវិស័យឯកជន ដើម្បីពិភាក្សាអំពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះកើតឡើងមុនថ្ងៃកំណត់ដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កំណត់នៅខែក្រោយសម្រាប់ទីភ្នាក់ងារសហព័ន្ធ ដើម្បីបំពេញការពិនិត្យឡើងវិញដ៏ទូលំទូលាយនៃបញ្ហាពាណិជ្ជកម្មជាច្រើន រួមទាំងការវិភាគអំពីឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។

គណៈកម្មាធិការអចិន្ត្រៃយ៍រួមរបស់ប្រទេសថៃ ស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ ជាក្រុមវិស័យឯកជនក៏បានស្នើឱ្យមានការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកបន្ថែមទៀត ដើម្បីកាត់បន្ថយគម្លាតពាណិជ្ជកម្មជាមួយរដ្ឋធានីវ៉ាស៊ីនតោន។

ប្រធានសភាពាណិជ្ជកម្មថៃ លោក សៈន័ន អាំងឧប៊ុលគុល (สนั่น อังอุบลกุล) បានប្រាប់អ្នកសារព័ត៌មានថា វិស័យឯកជនពេញចិត្តនឹងការពិភាក្សានេះ ដោយបន្ថែមថា ប្រទេសថៃនឹងមិនជួបការលំបាកក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិកទេ ដោយសារតែអាជីវកម្មបានចែករំលែកព័ត៌មានជាមួយរាជរដ្ឋាភិបាល។

លោកបន្តថា៖«ការបើកទីផ្សាររដល់ការនាំចូលកាន់តែច្រើនគឺចាំបាច់ ប៉ុន្តែការចរចាត្រូវតែធ្វើឡើងដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ»។ សភាពាណិជ្ជកម្មថៃ កាលពីសប្តាហ៍មុនបានជំរុញឱ្យមានចំណាត់ការរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ហើយបានស្នើឱ្យមាន «បន្ទប់សង្គ្រាម» ដើម្បីទប់ស្កាត់ការគំរាមកំហែងនៃពន្ធគយដោយរដ្ឋបាលរបស់លោក ត្រាំ។

យោងតាមតួលេខរបស់រាជរដ្ឋាភិបាល សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃក្នុងឆ្នាំ២០២៤ ស្មើនឹង១៨,៣ ភាគរយនៃការនាំចេញសរុប ឬ៥៤,៩៦ពាន់លានដុល្លារ។ នៅក្នុងតំបន់អាស៊ី វៀតណាម កោះតៃវ៉ាន់ និងថៃ ប្រឈមមុខខ្លាំងនឹងលទ្ធភាពនៃការបង្កើនពន្ធរបស់សហរដ្ឋអាម៉េរិក ដោយសារសមាមាត្រនៃការនាំចេញផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ជាមួយសហរដ្ឋអាម៉េរិក។

លោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន បាននិយាយថា លោកស្រីបានធានាដល់វិស័យឯកជន រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រលើបញ្ហាពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ លោកស្រីបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីកិច្ចប្រជុំថា រាជរដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាព ដោយបន្ថែមថា គណៈកម្មាធិការរដ្ឋាភិបាលនឹងជំរុញគោលនយោបាយដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង