**ពីពន្ធនាគារ PJ ស្រ្តីវ័យក្មេងម្នាក់ លាតត្រដាង អំពី «ផលកម្មនៃចំណងស្នេហ៍ក្នុងវិថីគ្រឿងញៀន»**ប្រទេសឥណ្ឌា ស្នើឱ្យសហរដ្ឋអាមេរិកចុះបញ្ជីក្រុមបំបែកខ្លួន Sikh ជាអង្គការភេរវករ**តម្លៃដីធ្លីរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងកម្រិតលឿនជាងគេបំផុត**កម្ពុជា-ទីម័រខាងកើត បង្ហាញពីគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យ TVET**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី «រូបធាតុនិយមបដិសំយោគ ឬ សម្ភារនិយមវិចារវិទ្យា»**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែមីនា គឺ “ល្អណាស់”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**អភិបាលខេត្តកណ្ដាល ក្រើនរំលឹកប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង

អភិបាលខេត្តកំពង់ធំ៖ លទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅនេះ មានការរីកចម្រើនគួរឱ្យកត់សំគាល់

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ មន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុក ប្រធានមណ្ឌលសុខភាព លោកមេឃុំ ប្រមាណជាង៣០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធិផលការងារសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ធំ នៅសាលប្រជុំភោជនីយដ្ឋាឡូវគឹមសេង ខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកសន្និបាត និងឡើងរាយកាណ៍ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចនេះគោលបំណងនៃការរៀបចំធ្វើសន្និបាតសុខាភិបាលនៅថ្ងៃនេះ គឺដើម្បីពិនិត្យមើលលទ្ធផលការងារសុខាភិបាល ដែលបានសម្រេចបានក្នុងរយះពេល១ឆ្នាំកន្លងទៅគឺឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ធំ។

អង្គសន្និបាតនឹងពិនិត្យមើល ស្វែងយល់ពីបញ្ហាប្រឈម នានាដែលជួបប្រទះ ដែលជាឧបសគ្គរាំងស្ទះដល់ដំណើរការនៃការអនុវត្តកិច្ចការរបស់ខ្លួន និងពិភាក្សារកដំណោះ ស្រាយចាំបាច់សម្រាប់កែលម្អ និងបង្កើននូវប្រសិទ្ធភាពការងារ និងការអភិវឌ្ឍរបស់ខ្លួនដើម្បីធានាបាន នូវការផ្តល់ សេវា សុខាភិបាលប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងសមធម៌។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថាលទ្ធផលការងារសុខាភិបាលដែលសម្រេចបានក្នុងឆ្នាំ ២០២៤កន្លងទៅនេះ ដែលមានការរីកចម្រើនគួរឱ្យកត់សំគាល់។ សមិទ្ធិផលដែលទទួលបាននេះគឺពិតជា បានមកដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុតពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ គ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមគាំទ្រ និងសហការល្អពីគ្រប់ស្ថាបន៍ពាក់ពន្ធ័អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍនានា។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបន្តទៀតថា ការកើនឡើងនូវការប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពទាំងផ្នែកពិគ្រោះជំងឺក្រៅ និងផ្នែកសម្រាកពេទ្យ។ ការកើនឡើងនូវអត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យលើសពី១០០%។ ការថយចុះនូវអត្រាស្លាប់ក្រោម១% (០,៦៧%)។ ការលើកកំពស់សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ។ ការធ្វើឱ្យមានវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាអេដស៍-របេង-គ្រុនចាញ់-គ្រុនឈាមនិងជំងឺមិនឆ្លងនានាដូចជាជំងឺទឹកនោមផ្អែម លើសសំពាធឈាម។ ការអភិវឌ្ឍកែលម្អហិដ្ឋារចនាសម្ព័ន្ធនិងការពង្រីកបន្ថែមនូវមូលដ្ឋានសុខាភិបាលដូចជាមណ្ឌលសុខភាព នៅតាមតំបន់មួយចំនួនដើម្បីឱ្យមានតុល្យភាពនៃការគ្រប់ដណ្តប់សេវាសុខាភិបាលទៅតាមកំណើននៃប្រជាជននៅមូលដ្ឋាន។ ការផ្តល់នូវសេវាគាំពារសង្គមផ្នែកថែទាំ-ព្យាបាលដល់ពលរដ្ឋ ដោយសមធម៌ពិសេសអ្នកប្រើប្រាស់ប័ណ្ណមូលនិធិសមធ៌ម ប័ណ្ណប.ស.ស និងគ្រួសារពលរដ្ឋដែលងាយរងហានិភ័យ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានផ្តល់នូវអនុសាសន៍មួយចំនួនដូចតទៅ៖ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាថែទាំ-ព្យាបាលប្រកបដោយគុណភាពប្រសិទ្ធិភាព សមធម៌ ធានានូវសេវា២៤ម៉ោងលើ២៤ម៉ោង។ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈប្រកាន់យកនូវឥរិយាបថរួសរាយរាក់ទាក់ និងការប្រាស្រ័យទាក់ទងល្អជាមួយនឹងអ្នកជំងឺ។ បំពាក់បំប៉នបន្ថែម និងជាប្រចាំនូវជំនាញបច្ចេកទេសដើម្បីអភិវឌ្ឍសមត្ថភាព។ ខិតខំបំពាក់សម្ភារៈ-បរិក្ខាពេទ្យទំនើបៗដើម្បីជាជំនួយដល់ការពិនិត្យ និងព្យាបាល។ ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ, អគារ, បន្ទប់សម្រាក, សម្ភារៈដំណេកឱ្យមានផាសុខភាព។ធានានូវអនាម័យល្អ, បរិស្ថានល្អ, និងកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ។ ផ្តល់ការអប់រំសុខភាព និងផ្សព្វផ្សាយនូវព័ត៌មានសុខាភិបាលនានាឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ។ ខិតខំត្រួតពិនិត្យយកចិត្តទុកដាក់ការផ្តល់សេវាសុខាភិបាលឯកជន, ការគ្រប់គ្រងឱសថក្លែងក្លាយ និង ខូចគុណភាព។ សហការឱ្យបានកាន់តែល្អប្រសើរជាមួយនឹងអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើន។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំដែលជាកត្តានាំមកនូវជោគជ័យការងារ៕

អត្ថបទដែលជាប់ទាក់ទង