**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម វង្សី វិស្សុត លើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ដែលផ្តល់សារៈសំខាន់ដល់ការងារកេរដំណែលរបស់សម្តេចតេជោ ក្នុងគោលដៅពង្រឹង និងថែរក្សាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកទី២ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកដល់គុណឧបក្ការៈដ៏ជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតឱ្យមាន អ.វ.ត.ក. ដែលតុលាការកូនកាត់គំរូមួយ, បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមដោយផ្ទាល់ក្នុងនីតិវិធីតុលាការ, ជាតុលាការដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ដោយសម្រេចបានតាមគោលដៅនៃការកសាងសន្តិភាព ដោយផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គោលនយោបាយឈ្នះ ឈ្នះ ហើយជាពិសេស ក៏បានចូលរួមចំណែកក្នុងការសម្រេចបាននូវឯកភាពទឹកដីដែលជាងរយៈពេលជាង៥០០ឆ្នាំមកនេះ មិនដែលមាន។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ ក៏បានលើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ការងារកេរដំណែលរបស់សម្តេចតេជោ ក្នុងគោលដៅពង្រឹង និងថែរក្សាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់ឯកឧត្តម ហែម ក្រាញ់តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. រួចមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. ដែលកំពុងសម្រេចបានទាំងនៅក្នុងកំឡុងពេលដំណើរការកាត់សេចក្តីរយៈពេល១៦ឆ្នាំ ពីឆ្នាំ២០០៦ដល់២០២២ និងទាំងដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. សម្រាប់ឆ្នាំ២០២៣-២០២៤ និងដែលបានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការពង្រឹងសន្តិភាព និងការផ្សះផ្សារជាតិ តាមរយៈការផ្សព្វផ្សាយនិងការអប់រំអំពីសច្ចភាពប្រវត្តិសាស្រ្ត ក្នុងន័យយល់ដឹង ចងចាំ និងបង្ការការវិលត្រលប់មកវិញមកវិញនូវអំពើសាហាវយង់ឃ្នងនិង ប្រល័យពូជសាសន៍នៅកម្ពុជា។

អង្គប្រជុំ ក៏បានពិភាក្សានិងឯកភាពលើខ្លឹមសាររួមស្តីពីសេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត។ ស្ថាប័នកេរដំណែលដែលគ្រោងបង្កើតនេះ មានគោលដៅ៖
ទី១-គ្រប់គ្រងនិងថែរក្សាបណ្ណសារ ព្រមទាំងបង្កើតឡើងនូវសារៈមន្ទីរស្តីពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត
ទី២-លើកកម្ពស់ការបណ្តុះបណ្តាលនិងជំរុញឱ្យមានការស្រាវជ្រាវទៅលើសមិទ្ធផល បទពិសោធ និងយុត្តិសាស្រ្តដ៏មានតម្លៃរបស់អ.វ.ត.ក.
ទី៣-លើកកម្ពស់ដល់ការអប់រំនិងការផ្សព្វផ្សាយឱ្យបានទូលំ-ទូលាយដល់យុវជនជំនាន់ក្រោយនិងសាធារណជន ក្នុងការទប់ស្កាត់អំពើសាហាវឃោរឃៅនិងអំពើប្រល័យពូជ-សាសន៍នៅកម្ពុជា ថ្នាក់តំបន់និងអន្តរជាតិ
ទី៤-កសាងភាពជាដៃគូជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់គុណតម្លៃសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការផ្សះផ្សារជាតិ។

ទាក់ទងនិងការបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្ថែមថា៖ ស្ថាប័នកេរដំណែលនេះ ជាស្ថាប័នជាតិដែលមានភាពជាម្ចាស់និងក៏មានលក្ខណៈបើកទូលាយផងដែរដល់អង្គការជាតិនិងអន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមសហប្រតិបត្តិការ ជាពិសេសទាក់ទងទៅនឹងការលើកកម្ពស់កេរដំណែលរបស់ អ.វ.ត.ក. ការអប់រំ ការផ្សព្វផ្សាយ ការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិនិងអន្តរជាតិ និងការគាំទ្រដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាការលើកស្ទួយនៃវប្បធម៌សន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ជា សកល ដែលជាគុណតម្លៃស្នូលរបស់កម្ពុជានាពេលបច្ចុប្បន្ន។

នៅចុងបញ្ចប់ អង្គប្រជុំ បានពិភាក្សានិងសម្រេចផងដែរទៅលើគម្រោងរៀបចំប្រារព្ធទិវាជាតិនៃការចងចាំនាថ្ងៃ២០ ឧសភា ២០២៥ខាងមុខ ឱ្យបានអធិកអធមនិងប្រកបដោយអត្ថន័យនិងខ្លឹមសារ និងដើម្បីបន្តអនុវត្តការងារផ្សព្វផ្សាយអំពីសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. ឱ្យកាន់តែទូលំទូលាយ នៅក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឱ្យកើតឡើងសាជាថ្មីនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធបន្តចូលរួម និងពង្រឹងកិច្ចសហការឱ្យមានលក្ខណៈជវភាព ដើម្បីសំដៅទប់ស្កាត់ការវិលត្រលប់មកវិញនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជានិងរក្សាបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព ៕

អត្ថបទដែលជាប់ទាក់ទង