**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ គោលនយោបាយថ្មីនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិននាំមកនូវការរំពឹងទុកប្រកបដោយសុទិដ្ឋិនិយមដល់ការវិនិយោគបរទេស

“ចិនពង្រីកការបើកទូលាយគឺមាននិរន្តរភាពនិងស្ថិរភាព ការរំពឹងទុកបែបនេះមានសារសំខាន់ណាស់ចំពោះសហគ្រាសទុនបរទេស ហើយក៏ជាមូលដ្ឋានគ្រឹះនៃទីបង្អែកនិងជំនឿចិត្តរបស់យើងក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន ។”ប៉ុន្មានថ្ងៃជាប់មកនេះ លោកស្រី Wang Cong អគ្គនាយករងនៃក្រុមហ៊ុន Novonesisដ៏ល្បីឈ្មោះរបស់ដាណឺម៉ាកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានតាមដានយ៉ាងដិតដល់ចំពោះព័ត៌មានគោលនយោបាយដែលបញ្ចេញដោយមហាសន្និបាតនៃសភាទាំងពីររបស់ចិន ។ លោកស្រីបានថ្លែងថា របាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះបានគូសបញ្ជាក់ថា ត្រូវពូនជ្រំឧស្សាហកម្មអនាគតដូចជាផលិតកម្មជីវសាស្ត្រជាដើម ដែលបង្ហាញទុកជាមុនថា វិស័យនេះគឺមានលំហអភិវឌ្ឍន៍ធំណាស់ ។
ការតាមដានយ៉ាងដិតដល់ចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិន ជាវគ្គសិក្សាចាំបាច់សម្រាប់មន្រ្តីគ្រប់គ្រងជាន់ខ្ពស់នៃសហគ្រាសបរទេសនៅចិនដូចលោកស្រី WangCong អ៊ីចឹង ។ គិតមកទល់ចុងឆ្នាំ២០២៤ សហគ្រាសដែលពាណិជ្ជករបរទេសវិនិយោគនិងបង្កើតនៅប្រទេសចិនមានចំនួនលើសពី១លាន២សែន៣ម៉ឹន៩ពាន់សហគ្រាស បានប្រើប្រាស់ទុនបរទេសជាក់ស្តែងចំនួន២០,៦ទ្រីលានយាន់ប្រាក់ចិន ។ នៅឆ្នាំ២០២៤ អត្រាផលកម្រៃរបស់សហគ្រាសឧស្សាហកម្មទុនបរទេសធុនមធ្យមនិងធំរបស់ចិនគឺខ្ពស់ជាងអត្រាផលកម្រៃរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនចំនួន១,២ភាគរយ ។
របាយការណ៍ការងាររដ្ឋាភិបាលឆ្នាំនេះ បានចាត់ទុក“ការពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់និងលំនឹងពាណិជ្ជកម្មជាមួយបរទេសនិងលំនឹងការវិនិយោគទុនបរទេសយ៉ាងសកម្ម”ជាភារកិច្ចធំមួយក្នុងចំណោមភារកិច្ចធំៗទាំង១០នៃការងាររដ្ឋាភិបាលចិនឆ្នាំ២០២៥ ។ ពីការពង្រីកកន្លែងពិសោធន៍ក្នុងវិស័យទូរគមនាគមន៍ សុខាភិបាលនិងការអប់រំជាដើម ដល់លើកទឹកចិត្តឱ្យវិនិយោគិនបរទេសពង្រីកការវិនិយោគទៀតនិងធានាយ៉ាងប្រាកដប្រជានូវការផ្តល់ផលអនុគ្រោះដូចគ្នានឹងជនជាតិចិនដល់សហគ្រាសទុនបរទេសក្នុងវិស័យជាច្រើន រហូតដល់ការបន្តបង្កើតបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរដែលប្រកបដោយលក្ខណៈទីផ្សារភាវូបនីយកម្ម និយតកម្មនិងអន្តរជាតូបនីយកម្ម របាយការណ៍បានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ទ្វាររបស់ចិនកំពុងបើកចំហរឹតតែធំ ហើយទីផ្សារទុនបរទេសនឹងមានឱកាសកាន់តែច្រើន ។
ឆ្ពោះទៅរក “ការច្នៃប្រឌិតថ្មី”ជាលក្ខណៈពិសេសដ៏ច្បាស់លាស់នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយក៏បានផ្តល់លក្ខខណ្ឌអំណោយផលថ្មីសម្រាប់សហគ្រាសទុនបរទេសធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិនដែរ ។ ក្នុងមហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំនេះ ថ្នាក់ដឹកនាំកំពូលរបស់ចិនបានគូសបញ្ជាក់ថា “ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងច្នៃប្រឌិតថ្មីខាងឧស្សាហកម្មជាវិធីសាស្រ្តមូលដ្ឋានសម្រាប់អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី” ។ នេះបានទាក់ទាញការឆ្លើយតបជាទូទៅយ៉ាងទូលំទូលាយរបស់សហគ្រាសទុនបរទេសនៅប្រទេសចិន ។ ពួកគេកំពុងរៀបចំយ៉ាងសកម្មនូវ “ផ្លូវប្រកួតថ្មី”និងលើកកម្ពស់កម្លាំងប្រកួតប្រជែង ។
សហគ្រាសទុនបរទេសនាំគ្នាជ្រើសរើសការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន មូលហេតុមិនពិបាកយល់ឡើយ ពោលគឺទីផ្សារទ្រង់ទ្រាយធំ ប្រព័ន្ធខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ល្អពេញលេញប្រកបដោយប្រសិទ្ធភាពខ្ពស់ បរិយាកាសច្នៃប្រឌិតថ្មីដ៏ល្អប្រសើរជាបន្តបន្ទាប់ ការផ្គត់ផ្គង់ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដ៏គ្រប់គ្រាន់និងតម្រូវការប្រើប្រាស់ដែលអាប់ដេតជាបន្តបន្ទាប់ ។ល។ សម្លឹងមើលទៅកាន់ពិភពលោក ឧត្តមភាពបែបនេះមិនងាយថតចម្លងបានទេ។ “ការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” ជាការដើរស្របតាមទិសដៅតែមួយផង ហើយក៏ជាការផ្តល់ផលប្រយោជន៍ដល់គ្នាផងដែរ វាពិតជាឱកាសដ៏សមស្រប៕

អត្ថបទដែលជាប់ទាក់ទង