មន្ទីរបរិស្ថានខេត្តក្រចេះ បដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចបរិស្ថានថា បានរារាំងមិនឱ្យធ្វើការភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តក្រចេះ បានប្រកាសបដិសេធនិងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់មកលើសមត្ថកិច្ចបរិស្ថានថា បានរារាំងមិនឱ្យធ្វើការភ្ជួររាស់ដីស្រែរបស់ប្រជាពលរដ្ឋ។
មន្ទីរបរិស្ថានខេត្តក្រចេះបញ្ជាក់ថា វីដេអូដែលបង្ហោះនោះជាករណីដែលបានកើតឡើងនៅអំឡុងឆ្នាំ២០២៤ នៅពេលដែលមន្ត្រីបរិស្ថាន និងមានការចូលរួមពីមន្ត្រីមានសមត្ថកិច្ចបានចុះអនុវត្តតួនាទី និងភារកិច្ចដែល បានកំណត់តាមច្បាប់ ដោយរារាំងសកម្មភាពរបស់ក្រុមនេះ និងបក្ខពួក មិនឱ្យឈូសឆាយចូលដែនជម្រកសត្វព្រៃសំបូរ នៃខេត្តក្រចេះ មិនមែនការភ្ជួររាស់ដីស្រែទេ៕

