**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី

លោក Mark Carney ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសកាណាដា , ស្វែងយល់ពីប្រវត្តរបស់លោក

អូតាវ៉ា៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters លទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៩ ខែមីនា បានបង្ហាញថា លោក Mark Carney គឺជាអ្នកឈ្នះក្នុងការប្រកួតប្រជែង ដើម្បីក្លាយជាមេដឹកនាំថ្មី នៃគណបក្សកាន់អំណាចរបស់ប្រទេសកាណាដា ហើយនឹងត្រូវជំនួសលោក Justin Trudeau ជានាយករដ្ឋមន្រ្តីថ្មី។

លោក Carney អាយុ៥៩ឆ្នាំ ទទួលបានសំឡេងគាំទ្រ៨៦ភាគរយ ឈ្នះលើអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Chrystia Freeland ក្នុងការប្រកួតប្រជែងមួយ ដែលសមាជិកជិត១៥២ ០០០នាក់ របស់គណបក្ស Liberal បានចូលរួមបោះឆ្នោត។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនេះ កើតមានឡើង បន្ទាប់ពីលោក Trudeau បានប្រកាសកាលពីខែមករាថា រូបលោកនឹងចុះចេញពីតំណែង ក្រោយកាន់អំណាចជាង៩ឆ្នាំ ស្របពេលដែល អត្រាប្រជាប្រិយភាពបានធ្លាក់ចុះជាលំដាប់។

វាគឺជាលើកដំបូងហើយ ដែលបុគ្គលមិនមានបទពិសោធនយោបាយពិតប្រាកដ បានក្លាយជានាយករដ្ឋមន្រ្តីកាណាដា។ លោក Carney ផ្ទាល់ បាននិយាយថា បទពិសោធរបស់លោកក្នុងការធ្លាប់ធ្វើជាប្រធានធនាគារកណ្តាល របស់ប្រទេស G7 ចំនួន២ គឺកាណាដា និងអង់គ្លេស មានន័យថា រូបលោកគឺជាបេក្ខជនល្អជាងគេ ដើម្បីទប់ទល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានធ្វើសង្រ្គាមពាណិជ្ជកម្មប្រឆាំងកាណាដា។

តើលោក Mark Carney ជានរណា?
ចាប់កំណើតនៅក្នុងដែនដីភាគពាយព្យ (Northwest Territories) នៃប្រទេសកាណាដា និងធំដឹងក្ដីនៅក្នុងខេត្ត Alberta ស្ថិតភាគខាងលិចនៃប្រទេស លោក Mark Carney បានចាត់ទុកខ្លួនឯងជាអ្នកនយោបាយមិន ប្រកាន់គណបក្សម្នាក់ដែលអាចដឹកនាំកាណាដាឆ្លងកាត់វិបត្តិសេដ្ឋកិច្ច និងស្ថានភាពមិនច្បាស់លាស់។ កាណាដាកំពុងប្រឈមមុខនឹងបញ្ហា ដោយសារតែការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចូលជាធរមានកាលពីថ្ងៃទី៤ ខែមីនា។

លោក Carney បានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ Harvard និង Oxford។ លោកបានចំណាយពេលជាងមួយទសវត្សរ៍បម្រើការឱ្យធនាគារ Goldman Sachs។

លោក Carney មានអាយុ៥៩ឆ្នាំ ក៏ធ្លាប់កាន់ តំណែងជាប្រធានគ្រប់គ្រងទ្រព្យសម្បត្តិនៃក្រុមហ៊ុន Brookfield និងកាន់តំណែងជាប្រធាន ឬអភិបាលធនាគារកណ្ដាលកាណាដា (Bank of Canada) អំឡុងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨។ នៅឆ្នាំ២០១៣ លោកបាន ចាកចេញពីកាណាដា ដើម្បីទៅកាន់តំណែងគ្រប់គ្រងធនាគារកណ្ដាលអង់គ្លេស (Bank of England) រហូតដល់ឆ្នាំ២០២០ ជាឆ្នំាដែលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។

លោក Carney គឺជាមនុស្ស ដំបូងម្នាក់មិនមែនជាជនជាតិអង់គ្លេសដែលបានកាន់តំណែងជាអភិបាលធនាគារ Bank of England ក្នុងរយៈពេលជាង៣០០ឆ្នាំនៃប្រវត្តិសាស្ត្ររបស់ធនាគារមួយនេះ។ ក្រោយមកទៀត នៅឆ្នាំ២០២០ លោកបានក្លាយជា បេសកជនពិសេសម្នាក់របស់អង្គការសហប្រជាជាតិសម្រាប់សកម្មភាពអាកាសធាតុ និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា ខណៈមនុស្សជាច្រើនទទួលស្គាល់ពីសមត្ថភាពខាងសេដ្ឋកិច្ចរបស់លោក លោក Carney ផ្ទាល់មិនសូវមានបទពិសោធន៍នយោបាយនោះទេ។ លោក Carney ធ្លាប់កាន់តំណែងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau។ ប៉ុន្តែ លោក Carney មិនដែលធ្លាប់ឈរឈ្មោះប្រកួតប្រជែងយកតំណែងណាមួយក្នុងជួរនយោបាយពីមុនមកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង