**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

មនុស្ស៥ នាក់បានស្លាប់ និង១៣ នាក់បានរងរបួស នៅក្នុងការវាយប្រហារចំនួនពីរនៅខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងរបស់ប្រទេសថៃ

បាងកក៖ ប៉ូលិសថៃបានប្រកាសកាលពីថ្ងៃអាទិត្យទី៩ ខែមីនាថា មនុស្ស៥ នាក់បានស្លាប់ និង១៣ នាក់បានរងរបួសនៅក្នុងការវាយប្រហារចំនួនពីរនៅខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ភាគខាងត្បូងរបស់ប្រទេសថៃ​ ដោយលោកស្រីនាយករដ្ឋមន្ត្រី ផែថងថន ស៊ីណាវ៉ាត្រា ប្តេជ្ញា​រឹត​បន្តឹង​សន្តិសុខ​នៅ​ភាគ​ខាង​ត្បូង​​។

ក្រុមអ្នកវាយប្រហារជាង១០ នាក់បានបើកការបាញ់ប្រហារនៅខាងក្រៅការិយាល័យស្រុក Sungai Kolok ដែលជាទីប្រជុំជនមួយនៅជាប់ព្រំដែនម៉ាឡេស៊ី-ថៃ នៅម៉ោងប្រហែល៧ យប់ថ្ងៃសៅរ៍ទី៨ ខែមីនា។ ប៉ូលិសខេត្តណារ៉ាធីវ៉ាត់ បានឱ្យដឹងថា ក្រុមវាយប្រហារក៏បានគប់គ្រឿងផ្ទុះនិងបំផ្ទុះគ្រាប់បែកនៅក្នុងការវាយប្រហារមួយដែលបានសម្លាប់អ្នកស្ម័គ្រចិត្ត ការពារពីរនាក់ដែលយាមការិយាល័យ និង១២ នាក់ផ្សេងទៀតរងរបួសរួមទាំងជនស៊ីវិល៤ នាក់ផងដែរ។ នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយនៅក្នុងខេត្តប៉ាតានីជិតខាងកាលពីយប់ថ្ងៃសៅរ៍ ការបំផ្ទុះនៅតាមដងផ្លូវបានសម្លាប់មនុស្សបីនាក់។ មនុស្សម្នាក់ក៏បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដែលបានកើតឡើងនៅម៉ោងប្រហែល១១ យប់នៅក្នុងស្រុក Saiburi។

លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ចំនួនកងកម្លាំងសន្តិសុខនៅភាគខាងត្បូងធ្វើការវេនយប់នឹងត្រូវបានបង្កើន បន្ទាប់ពីការវាយប្រហារនេះ។ លោកស្រីលើកឡើងថា ការវាយប្រហារបែបនេះជះឥទ្ធិពលអវិជ្ជមានដល់សីលធម៌សាធារណៈ ដែលធ្វើឱ្យវាមានសារសំខាន់ក្នុងការរឹតបន្តឹងសន្តិសុខ។ លោក​ស្រីនាយក​រដ្ឋមន្ត្រី​បាន​ធានា​ថា គ្រួសារ​អ្នក​ស្លាប់ ឬ​របួស​នឹង​ទទួល​បាន​សំណង​ពេញលេញ​ពី​រាចរដ្ឋាភិបាល។ លោកស្រីក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។

ការវាយប្រហារទាំងអស់បានកើតឡើងក្នុងអំឡុង​បុណ្យ​រ៉ាម៉ាដាន​ ហើយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅកាន់ខេត្តណារ៉ាធីវ៉ាត់ ប៉ាតានី និងយ៉ាឡា កាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅពេលដែលលោករំពឹងថានឹងមានការរីកចម្រើនក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភាពចលាចលនៅភាគខាងត្បូង។ វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ថាក់ស៊ីន ទៅកាន់តំបន់ដែលមានបញ្ហាក្នុងរយៈពេលជិតពីរទសវត្សរ៍ ហើយបានធ្វើជាទីប្រឹក្សាកិច្ចការអាស៊ានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ ជម្លោះបានផ្ទុះឡើងនៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃចាប់តាំងពីឆ្នាំ២០០៤ ដោយបានសម្លាប់មនុស្សជាង៧០០០ នាក់ ខណៈដែលក្រុមឧទ្ទាមនៅក្នុងតំបន់ដែលភាគច្រើនកាន់សាសនាឥស្លាមកំពុងប្រយុទ្ធដើម្បីស្វយ័តភាពកាន់តែខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង