**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង

អ្នកការទូតរាប់រយនាក់នៅក្រសួងការបរទេស និងទីភ្នាក់ងារ USAID សរសេរលិខិតមួយជូនរដ្ឋមន្រ្តីការបរទេស ដើម្បីជំទាស់ទៅនឹងការរុះរើ USAID


វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ អ្នកការទូតរាប់រយនាក់នៅក្រសួងការបរទេស និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានសរសេរលិខិតមួយជូន រដ្ឋមន្រ្តីការបរទេស លោក Marco Rubio ដើម្បីជំទាស់ទៅនឹងការរុះរើ USAID ដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ភាពជាអ្នកដឹកនាំ និងសន្តិសុខរបស់សហរដ្ឋអាមេរិក បង្កើតភាពខ្វះចន្លោះជុំវិញឥទ្ធិពលរបស់ខ្លួន ដែលអាចអំណោយផលសម្រាប់ចិន និងរុស្ស៉ី។

ក្រុមអ្នកការទូតនិយាយថា ចាប់ពីថ្ងៃទី២០ ខែមករា រដ្ឋបាលលោក ត្រាំ បានបង្កកជំនួយបរទេសស្ទើរតែទាំងអស់ ក៏បង្កគ្រោះថ្នាក់ដល់មន្ត្រីការទូតអាមេរិក និងកងកម្លាំងនៅបរទេសផងដែរ ខណៈដែលមានហានិភ័យ ចំពោះអាយុជីវិតមនុស្សរាប់លាននាក់នៅបរទេស ដែលពឹងផ្អែកលើជំនួយរបស់អាមេរិក។

មន្ត្រីអាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា មនុស្សជាង ៧០០នាក់ បានចុះហត្ថលេខាលើលិខិតនោះ។ តាមលិខិតដែល Reuters ទទួលបាន ការសម្រេចចិត្តបង្កក បញ្ចប់កិច្ចសន្យាផ្តល់ជំនួយ និងគម្រោងហិរញ្ញប្បទានបរទេស ដោយគ្មានការពិនិត្យត្រឹមត្រូវ ធ្វើឱ្យប៉ះពាល់ដល់ភាពជាដៃគូជាមួយសម្ព័ន្ធមិត្តសំខាន់ៗ លុបបាត់នូវការជឿទុកចិត្ត និងបង្កើតចន្លោះប្រហោងឱ្យសត្រូវពង្រីកឥទ្ធិពល។

គួរបញ្ជាក់ថា នៅពេលឡើងកាន់តំណែង នាថ្ងៃទី២០ ខែមករា លោក ត្រាំ ប្រធានាធិបតីអាមេរិក បានបញ្ជាឱ្យផ្អាកជំនួយបរទេសទាំងអស់រយៈពេល៩០ថ្ងៃ ដើធ្វើការត្រួតពិនិ្យឡើងវិញ។ បទបញ្ជាប្រតិបត្តិនេះ បានបញ្ឈប់ដំណើរការនៃ USAID នៅទូទាំងពិភពលោក។

នៅពេលវាយតម្លៃគម្រោងហិរញ្ញប្បទានបរទេសចំនួន ៦ ២០០ ប្រចាំឆ្នាំ រដ្ឋបាលអាមេរិក បានសម្រេចចិត្តលុបបំបាត់វាជិត ៥ ៨០០គម្រោងដែលមានតម្លៃ ៥៤ពាន់លានដុល្លារ ដែលជាការកាត់បន្ថយរហូតដល់ ៩២ភាគរយឯណោះ។ តាមអ្នកនាំពាក្យក្រសួងការបរទេស មានមន្រ្តី បុគ្គលិក USAID រាប់ពាន់នាក់ ត្រូវបានបណ្តេញចេញ ឬដាក់ឱ្យឈប់សម្រាកបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង