មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ចុះជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតនៅរោងចក្រដេរស្បែកជើង ជេ.អេ.ដាប់បែលយូ ឯ.ក ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងបងប្អូនកម្មករនិយោជិតនៅរោងចក្រដេរស្បែកជើង ជេ.អេ.ដាប់បែលយូ ឯ.ក (J.A.W CO., LTD. ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ទន្ទឹមនេះ ឯកឧត្តម ហួត ស៊ីនាដ ក៏បានជួបសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីសេវា ប.ស.ស. ដល់បងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រនេះ ផងដែរ។
ក្នុងឱកាសនោះ បន្ទាប់ពីបានចុះត្រួតពិនិត្យនៅតាមខ្សែច្រវាក់ផលិតកម្ម និងតាមដានស្ថានភាពនិងព័ត៌មានទូទៅរបស់រោងចក្រ ឯកឧត្តមរដ្ឋលេខាធិការ មើលឃើញថា រោងចក្រនេះអនុវត្តទៅតាមលក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ត្រឹមត្រូវទៅតាមច្បាប់ស្តីពីការងារ រួមនិងស្ថានភាពនៃទំនាក់ទំនងវិជ្ជាជីវៈ មានភាពល្អប្រសើរ ៕

