**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អង់គ្លេស និង បារាំង សង្ឃឹមបញ្ចប់ ផែនការ សន្តិភាព ជូនអ៊ុយក្រែនក្នុង រយៈពេល ប៉ុន្មាន ថ្ងៃ ខាងមុខនេះ

ប៉ារីស៖ ចក្រភព អង់គ្លេស និង បារាំង សង្ឃឹមបញ្ចប់ ផែនការ សន្តិភាព ជូនអ៊ុយក្រែនក្នុង រយៈពេល ប៉ុន្មាន ថ្ងៃ ខាងមុខនេះ ខណៈបងធំអឺរ៉ុបទាំង២ ព្យាយាមជួសជុលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក-អ៊ុយក្រែនឡើងវិញ មុនពេលទៅសេតវិមានជជែកចរចារកពន្លឺសន្តិភាពជូនអ៊ុយក្រែន។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក គៀរ ស្តាមើ បានហៅទូរសព្ទជាច្រើនលើកច្រើនសារជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ចាប់តាំងពីលោក ត្រាំ និងលោក ហ្សេឡេនស្គី បានប៉ះទង្គិចពាក្យសម្តីគ្នាកាលពីសប្តាហ៍មុននៅការិយាល័យប្រធានាធិបតី ដែលនាំឱ្យមានការផ្អាកជំនួយយោធារបស់សហរដ្ឋអាម៉េរិកដល់រដ្ឋធានកៀវ។ ភាពប្រេះឆានៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែនបានផ្តល់ភាពបន្ទាន់ថ្មីដល់កិច្ចខិតខំប្រឹងប្រែងរបស់មហាអំណាចនុយក្លេអ៊ែរអឺរ៉ុបទាំងពីរ[បារាំង-អង់គ្លេស] ដើម្បីរួមដៃគ្នានាំផែនការសន្តិភាពជាដំបូងដល់អ៊ុយក្រែន និងបង្ហាញពីបទឈប់បាញ់ខ្លីមួយ ដើម្បីធានាសន្តិសុខឱ្យកាន់តែទូលំទូលាយផងដែរ។

អ្នកការទូតជាន់ខ្ពស់អឺរ៉ុបម្នាក់បានសង្កត់ធ្ងន់ថា ៖«យើងកំពុងសម្លឹងមើលការដាក់ផែនការសន្តិភាពរួមគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ»។

អ្នកការទូតអឺរ៉ុបម្នាក់ទៀតបានលើកឡើងថា ៖«គំនិតនេះគឺផ្តោតលើគ្រប់ភាគីឱ្យបន្ទន់ឥរិយាបថ រួមទាំងកិច្ចសន្ទនាដែលមានភាពល្អប្រសើរជាងមុនរវាងរដ្ឋធានីវ៉ាស៊ីនតោន និងរដ្ឋធានីកៀវ ខណៈនេះគឺជាការបញ្ជាក់សារទៅកាន់សហរដ្ឋអាម៉េរិកថា រុស្ស៊ីជាអ្នកឈ្លានពាន»។

អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោកស្រី សូភី ព្រីម៉ាស បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធទី៥ ខែកុម្ភៈថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង លោក ស្តាមើ និងលោក ហ្សេឡេនស្គី ទៅកាន់សហរដ្ឋអាម៉េរិកកំពុងស្ថិតក្រោមការពិចារណា។

លោកស្រីបន្តថា ៖«យើងបានស្នើឱ្យមានបទឈប់បាញ់។ នោះគឺជាអ្វីដែលកំពុងត្រូវបានសិក្សានៅក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិក។ បារាំង និងអឺរ៉ុបកំពុងព្យាយាមផ្សះផ្សារទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាម៉េរិក និងអ៊ុយក្រែន»។ លោក ហ្សេឡេនស្គី អះអាងត្រៀមខ្លួនជាស្រេចដើម្បីចូលតុចរចា និងគាំទ្រផែនការសម្រាប់បទឈប់បាញ់មួយ។

អ្នកការទូតបានលើកឡើងថា ជម្រើសដ៏ល្អនោះគឺបទឈប់បាញ់រយៈពេលមួយខែ ដែលនឹងគ្របដណ្ដប់លើការផ្អាកវាយប្រហារតាមផ្លូវអាកាស និងផ្លូវសមុទ្ទ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល ប៉ុន្តែមិនមែនជាការប្រយុទ្ធគ្នានៅលើដីនោះទេ។ ផែនការនេះត្រូវបានគាំទ្រដោយប្រទេសបារាំង អង់គ្លេស និងសម្ព័ន្ធនៃបណ្តាប្រទេសដែលមានឆន្ទៈក្នុងការពន្លត់ភ្លើងសង្គ្រាមនៅអឺរ៉ុបខាងកើតផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង