**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់

គណៈប្រតិភូធុរជនជប៉ុនប្រមាណ ៤០ក្រុមហ៊ុន ដែលកំពុងបំពេញទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា តាមរយៈ JETRO

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូធុរជនជប៉ុន ដឹកនាំដោយ លោក Wakabayashi Kohei ប្រធានការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជនជប៉ុន អំពីគោលនយោបាយនានារបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ ការបង្កើនពិពិធកម្មសេដ្ឋកិច្ច ដើម្បីសម្រេចឱ្យបានចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៥០ និងបានលើកឡើងអំពីបេសកកម្ម និងចក្ខុវិស័យរបស់ ក.អ.ក. ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបច្ច័យវិជ្ជមាននានាជាហេតុនាំឱ្យកម្ពុជា គឺជាទីតាំងដែលគួរពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងនៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយនឹងទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ ដែលរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់នាពេលអនាគត។

ភ្ជាប់ជាមួយនឹងការលើកឡើងពី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចជាពិសេសអំពី គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលរំពឹងថានឹងផ្លាស់ប្តូរមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក/ផ្លូវសមុទ្រ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចង្អុលបង្ហាញអំពីមុខសញ្ញាវិនិយោគដែលសមស្របជាមួយនឹងគម្រោងមួយនេះ រួមមាន៖ ផលិតកម្មនាវា, កំពង់ផែរណប, ឃ្លាំងស្តុកទំនិញ និងមជ្ឈមណ្ឌលភស្តុភារកម្ម ជាដើម។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូធុរជនគួរតែសិក្សាស្វែងយល់ ពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគ រួមមាន៖ រោងចក្រឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ថាមពលបៃតង, វិស័យអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) និងសេវាកម្មផ្សេងៗ។

បន្ទាប់ពីបានស្តាប់ប្រសាសន៏លើកឡើងយ៉ាងក្បោះកាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូធុរជនបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល ថែទាំគាំទ្រដល់វិនិយោគិនដែលបានដាក់ទុនវិនិយោគ និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដែលទាំងអស់នេះជាមូលដ្ឋានធ្វើឱ្យអ្នកដែលមានបំណងដាក់ទុនវិនិយោគនាពេលអនាគត កាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តផងដែរ។

សូមជម្រាបជូនដែរថា គណៈប្រតិភូធុរជនជប៉ុន ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្រោមការៀបចំសម្របសម្រួលពី JETRO កាលពីព្រឹកមិញនេះមានចំនួន ៣៨ក្រុមហ៊ុន រួមមាន៖
១. ក្រុមហ៊ុន Rising Consultants Co., Ltd
២. ក្រុមហ៊ុន MARUICHI CO.,LTD.
៣. ក្រុមហ៊ុន Next International Inc
៤. ក្រុមហ៊ុន TOKAI KIKI KOGYO CO.,LTD.
៥. ក្រុមហ៊ុន SORIMACHI VIETNAM
៦. ក្រុមហ៊ុន Nakano & Co., Ltd.
៧. ក្រុមហ៊ុន Tokyo Gas Asia Pte. Ltd.
៨. ក្រុមហ៊ុន HAGIHARA INDUSTRIES INC.
៩. ក្រុមហ៊ុន Kawasaki Heavy Industries (Thailand) Co., Ltd.
១០. ក្រុមហ៊ុន SANKYO VIETNAM CO LTD
១១. ក្រុមហ៊ុន I AM Consulting Co.,Ltd.
១២. ក្រុមហ៊ុន AUTOBACS SEVEN CO., LTD.
១៣. ក្រុមហ៊ុន Sankyo Shouji Co., Ltd.
១៤. ក្រុមហ៊ុន Vuteq Thai Co.,Ltd.
១៥. ក្រុមហ៊ុន TIS Inc.
១៦. ក្រុមហ៊ុន Siam Fuji industries Co.,Ltd
១៧. ក្រុមហ៊ុន TOACS(THAILAND)CO.,LTD.
១៨. ក្រុមហ៊ុន MITSUBISHI CHEMICAL CORPORATION
១៩. ក្រុមហ៊ុន SHIBATA
២០. ក្រុមហ៊ុន Mitsubishi Corporation
២១. ក្រុមហ៊ុន Transeas International Limited
២២.ក្រុមហ៊ុន Nikkei Business Publications
២៣. ក្រុមហ៊ុន Mitsubishi Heavy Industries (Thailand)
២៤. ក្រុមហ៊ុន JRS JAPAN
២៥. ក្រុមហ៊ុន Arai Shoji.Co.,Ltd/Arai Logistics Co., Ltd
២៦. ក្រុមហ៊ុន RINKO CORPORATION
២៧. ក្រុមហ៊ុន Shanghai Nohmi Secom Fire Protection Equipment Co.,Ltd.
២៨. ក្រុមហ៊ុន NISHIYAMA Corporation (Thailand) Co., Ltd.
២៩. ក្រុមហ៊ុន JIJI PRESS THAILAND
៣០. ក្រុមហ៊ុន THAI ARROW PRODUCTS CO.,LTD.
៣១. ក្រុមហ៊ុន YAZAKI(CAMBODIA)PRODUCTS CO.,LTD.
៣២. ក្រុមហ៊ុន Bizen Komeko Farm Co.,Ltd
៣៣. ក្រុមហ៊ុន Individual Agricultural Consultant
៣៤. ក្រុមហ៊ុន Lead-s co ltd
៣៥. ក្រុមហ៊ុន Takagi Management Office (TMO)Co.,Ltd
៣៦. ក្រុមហ៊ុន Bell Foods Co.,Ltd
៣៧. ក្រុមហ៊ុន The Yomiuri Shimbun
៣៨. ក្រុមហ៊ុន Daito Seimitsu Co., Ltd. ៕

អត្ថបទដែលជាប់ទាក់ទង