**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្រ្តី ឈាង រ៉ា ស្នើឱ្យប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ Vital Strategies សហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជាពិសេសប្រព័ន្ធសុខាភិបាលឌីជីថល

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Romain Santon អនុប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផ្នែកអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន របស់អង្គការ Vital Strategies និងក្រុមការងារ ដើម្បីពិភាក្សាការងារ និងសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការសម្រាប់ជំហានបន្ទាប់។

លោក Romain Santon បានជម្រាបជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី អំពីការងាររបស់ Vital Strategies ដែលបានអនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ អង្គការ Vital Strategies តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីទិន្នន័យសម្រាប់សុខភាព (D4H) របស់ Bloomberg Philanthropies បានគាំទ្រកែលម្អការប្រមូលការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈនៅកម្ពុជា តាមរយៈការអនុវត្តគម្រោងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន គម្រោងផលជះនៃការប្រើប្រាស់ទិន្នន័យ និងគម្រោងចុះ បញ្ជីជំងឺមហារីក គម្រោងគ្រប់គ្រងថ្នាំជក់ ជាដើម។

លោក Romain Santon បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ដែលបានគាំទ្រយ៉ាងជិតស្និទដល់ក្រុមការងារ Vital Strategies នាពេលកន្លងមកធ្វើឱ្យគម្រោងទទួលបានប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល ព្រមទាំងស្នើសុំអនុសាសន៍សម្រាប់កិច្ចសហប្រតិបត្តិការនិងការអនុវត្តគម្រោង និងផែនការសកម្មភាពសម្រាប់ជំហានទី៦ ចាប់ពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៧ សម្រាប់គម្រោងទីក្រុងដែលមានសុខមាលភាពល្អ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្តៅលោក Romain Santon និងប្រតិភូអង្គការ Vital Strategies ដែលមានសុច្ឆន្ទៈ ក្នុងការចូលរួមចំណែកគាំទ្រវិស័យសុខាភិបាល ជាពិសេសបាន និងកំពុងគាំទ្រ ការរៀបចំច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានដាក់ប្រើប្រាស់នៅឆ្នាំ២០២៣ ព្រមទាំងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រ ការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន និងចុះបញ្ជីជំងឺមហារីក (Cancer Registry Program) និងស្នើសុំការណែនាំ ក្នុងការរៀបចំគម្រោងសហប្រតិបត្តិការ ជាបន្តទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ពិនិត្យលើប្រវត្តិការងាររបស់អង្គការ និងបទពិសោធន៍ការងារអង្គការ Vital Strategies ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំណូមពរ អង្គការ Vital Strategies ពិនិត្យលទ្ធភាពជួយសហការ ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការចុះបញ្ជីជំងឺមហារីក ការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលលើជំនាញវិភាគ ការប្រើប្រាស់ទិន្នន័យ និងការសេររបាយការណ៍នានា ការបណ្តុះបណ្តាលភាពជាដឹកនាំ ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល លើការជូនដំណឹងពីកំណើតរស់ ដំណឹងមរណភាព ការកំណត់មូលហេតុមរណភាព ការដាក់កូដមរណភាព និងការតភ្ជាប់ប្រព័ន្ឋសុខាភិបាលឌីជីថល នៃក្រសួងសុខាភិបាល ជាមួយប្រព័ន្ធក្រសួងមហាផ្ទៃ ក្រសួងផែនការ សំដៅធ្វើយ៉ាងណាបន្ថែមការគាំទ្រកែលម្អគុណភាព ការអនុវត្តប្រព័ន្ធសុខាភិបាលឌីជីថល និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈសម្រាប់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា សំដៅឆ្ពោះទៅសម្រេចបានគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ៕

អត្ថបទដែលជាប់ទាក់ទង