ជនបរទេសជាជនជាតិបារាំង អរគុណដល់សមត្ថកិច្ចខេត្តបាត់ដំបង ដែលស្វែងរកសម្ភារៈគាត់ដែលបាត់បង់មកប្រគល់ជូនគាត់វិញ

ភ្នំពេញ៖ សម្ភារៈនិងថវិការបស់ជនបរទេស ម្នាក់ឈ្មោះ Pol id ano ភេទប្រុស អាយុ ៣៣ឆ្នាំ បានជ្រុះបាត់ខណៈពេលដែលរូបគាត់កំពុងដេីរទ ស្សនានៅរម ណីយដ្ឋានប្រា សា ទ ភ្នំបាណន់។
ករណីនេះកើតឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង០១និ ង១០នាទី នៅគោលដៅរមណីយ ដ្ឋានភ្នំបាណន់ ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈជនបរទេសជាជនជាតិ បារាំង ខាងលើកំពុងកំសាន្តនៅទីនោះ ក៏ជ្រុះបាត់កាបូបដែលមាន ប៉ាស្ព័រ និងប្រាក់ចំនួន៥០០, ០០ ០រៀល ។
តាមយោបល់ដឹកនាំរបស់លោកឧត្តមសនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលការិយាល័យនគរបាលទេសចរណ៍ ដែលមានលោក វរសេនីយ៍ទោ កែវ សុភាព ជានា យការិយាល័យ ដឹកនាំកម្លាំងនគរបាលទេសចរដែលប្រចាំការ នៅ គោលដៅខាងលេីធ្វេីការស្រាវជ្រាវ រកឃេីញកាបូបដែលមានប៉ា ស្ព័រនិងប្រាក់ខាងលើប្រគល់ជូនគាត់វិញ។
ជនបទេសលោកPolidanoបានសម្តែងនូវអំ ណរគុណចំពោះសមត្ថកិច្ចនគរបាលដែលបានស្វែងរកសម្ភារៈដែលគាត់បាត់ប្រគល់ជូនគាត់វិញ៕

