**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

កុដិ និងសមិទ្ធផលនានានៅវត្តនួនមុនីរាម (ក្បាលជួរលើ) ចំណាយថវិកាសរុបជាង ៨៥៨លានរៀល ត្រូវបានសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានានៅវត្តនួនមុនីរាម (ក្បាលជួរលើ) ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងមុំទី៥ គឺជាការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ ដោយមានគោលការណ៍យុទ្ធសាស្ត្រអភិវឌ្ឍប្រជាជនកម្ពុជាឱ្យទៅជាប្រជាពលរដ្ឋដែលមានគុណតម្លៃជាពលរដ្ឋដែលមានមូលធនមនុស្សក្នុងសង្គម ប្រកបដោយសីលធម៌ គុណធម៌ សរិយាធម៌ ភាពអំណត់ សុចរិតភាព មានវិន័យ និងស្មារតីគោរពច្បាប់។

ទាំងអស់នេះគឺជាអ្វីដែលពុទ្ធសាសនា និងសាសនាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រៀនប្រដៅសមនឹងគុណតម្លៃមនុស្ស ដែលរដ្ឋាភិបាលចង់បានក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ដើម្បីឱ្យពលរដ្ឋទាំងអស់មានសកម្មភាពល្អក្នុងជីវិត និងមានជីវភាពរស់នៅដោយល្អត្រឹមត្រូវ។

បច្ចុប្បន្នេះយើងទាំងអស់គ្នាកំពុងរស់នៅ និងជ្រកកោណក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការស្ដារ កសាង និងដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាយើង មានការអភិវឌ្ឍន៍លើគ្រប់ផ្នែក គ្រប់វិស័យ និងការរស់នៅរបស់ប្រជាជនមានភាពសំបូរសប្បាយ ព្រមទាំងជីវភាពមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម ហឿ សុីយ៉ែម មានប្រសាសន៍ថ្លែងអំណរព្រះគុណជូនចំពោះ ព្រះគ្រូ ឆេន ចន្ទសេដ្ឋា ព្រះចៅអធិការវត្តនួនមុនីរាម (ក្បាលជួរលើ) ដែលព្រះគ្រូបានដឹកនាំប្រជាពុទ្ធបរិស័ទ និងសប្បុរសជន កសាងនូវសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធនានាដែលមានក្នុងទីអារាមនេះ រួមមានកសាងកុដិថ្មីធ្វើអំពីបេតុង មានប្រវែង ១៥ម៉ែត្រx៩ម៉ែត្រ កម្ពស់១ជាន់ ចំណាយថវិកាចំនួន២២២.០៨៣.០០០រៀល, ឧបដ្ឋានសាលាប្រវែង ២៨,៨ម៉ែត្រx១២ម៉ែត្រ ចំណាយថវិកាចំនួន៤២៣.៨៤៩.៨០០រៀល, ទិញដីចាក់ពង្រីកទីធ្លាវត្តចំណាយថវិកាចំនួន២៨.០០០.០០០រៀល ចាក់ដីលើកកម្ពស់ទីធ្លា និងផ្លូវតភ្ជាប់ទៅផ្លូវគម្រោងឃុំ និងចាក់សាបចំណាយថវិកាចំនួន២៣.៥៧៥.០០០រៀល, ជាវព្រះពុទ្ធបដិមា កសាងពីថ្មចំនួន ៨អង្គ ចំណាយថវិកាចំនួន២៣.៥៧៥.០០០រៀល, និងសមិទ្ធផលនានាមួយចំនួនទៀត ដែលបានចំណាយថវិកាសរុបចំនួន៨៥៨.៨០៩.៨០០រៀល ។ក្រៅអំពីសមិទ្ធផលខាងលើ ព្រះគ្រូចៅអធិការវត្ត ដែលបានជួយបរិច្ចាគថវិកាធនធានផ្ទាល់ខ្លួនចូលរួមចំណែកដល់ការសាងសង់សមិទ្ធផលនានាជាច្រើន ដែលបានរួមចំណែកដល់ការអភិវឌ្ឍក្នុងឃុំ ស្រុក និងខេត្ត។

ក្នុងឱកាសនេះ ឯកឧត្តម ស្នើដល់អាជ្ញាធរស្រុក ឃុំនិងកងកម្លាំងសម្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកចិត្របុរី និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ៖

១)-ត្រូវចូលរួមក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពដូចជា៖ លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋាននៅក្នុងឃុំ និងស្រុកចិត្របុរី។

២)-អាជ្ញាធរស្រុក និងឃុំត្រូវបន្តជំរុញការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលនានាតាមរយៈ ការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលស្រុក និងតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលឃុំព្រមទាំងការដោះស្រាយ និងបញ្ហាកង្វល់នានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អត្រឹមត្រូវ និងឆាប់រហ័ស។

៣)-សូមបងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាព អនាម័យឱ្យបានល្អ ព្រោះនាពេល ពេលនេះ គឺជារដូវក្ដៅ ងាយនឹងទទួលរងនឹងជំងឺឆ្លងផ្សេងៗ ជាពិសេសកូនៗ ឬក្មួយៗក្នុងគ្រួសារករណីមានរោគសញ្ញាមិនប្រក្រតីណាមួយសូមរួសរាន់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីពិគ្រោះពិនិត្យ និងព្យាបាល។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់អគ្គីភ័យ ដែលបណ្ដាលឱ្យមានការគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិនានា ដូចជាផ្ទះសម្បែង។

៤)-សូមបងប្អូនប្រជាពលរដ្ឋ ឬអាណាព្យាបាលជួយតាមដាន និងជំរុញដល់កូនៗឱ្យខិតខំសិក្សារៀនសូត្រ និងបណ្ដុះបណ្ដាលរៀនជំនាញនានា ជាពិសេសទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យបាត់បង់ស្មារតី និងខាតបង់ប្រយោជន៍សង្គមជាតិ និងគ្រួសារ។

៥)-ក្នុងករណីបងប្អូនប្រជាពលរដ្ឋក្រីក្រ គ្មានដីពិតប្រាកដ សូមទំនាក់ទំនងជាមួយរដ្ឋបាលឃុំសាមី ដើម្បីដាក់ពាក្យស្នើសុំដីសម្រាប់រស់នៅ និងធ្វើកសិកម្ម ក្នុង “កម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទដែលជាប់ទាក់ទង