**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ បន្តចុះជួយរាល់ទុក្ខបញ្ហាលំបាករបស់បងប្អូនអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅ ការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួម ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត, លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត, លោក-លោកស្រី អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រារព្ធធ្វេីនៅទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងការកោតសរសេីរអាជ្ញាធរខេត្ត សមាគមអតីតយុទ្ធជនកម្ពុជា ក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលកន្លងមកបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម។

ទន្ទឹមជាមួយគ្នា ឯកឧត្ដមទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បន្តយកចិត្តទុកដាក់ទៅលើសុខទុក្ខ ការស់នៅរបស់បងប្អូនអតីតយុទ្ធជន ចុះជួយឱ្យបានជាប្រចាំប្រសិនបេីពួកគាត់ជួបបញ្ហាលំបាកណាមួយ ត្រូវធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ អាជ្ញាធរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏ត្រូវបន្តតាមដានស្ថានភាពទឹក ដោយសង្កេតឃេីញថា តាមបណ្តាស្រុកមួយចំនួនកំពុងរងការខ្វះខាតទឹក ដែលចំនុចនេះទាមទារឱ្យរដ្ឋបាលខេត្ត អាជ្ញាធរ ក្រុង-ស្រុក មន្ទីរ ជំនាញពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ក្នុងការត្រៀមរកប្រភពទឹកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ តំបន់ដែលប្រឈមការខ្វះខាតទឹកដេីម្បចេញអន្តរាគមន៍ជួយគាត់ឱ្យបានទាន់ពេលវេលា។

មួយវិញទៀតក្នុងករណីមានគ្រោះរាំងស្ងួតនេះក៏ប្រឈមជាមួយនឹងបញ្ហាគ្រោះអគ្គិភ័យ ក្នុងនាមគណៈកម្មាធិការគ្រោះមហន្តរាយសូមណែនាំដល់កងកម្លាំងត្រៀមប្រចាំការម្ភៃបួនម៉ោងលើម្ភៃបួនម៉ោងដើម្បីចេញអន្តរាគមន៍ពេលមានអគ្គីភ័យកើតមានជាយថាហេតុណាមួយ។

សូមបញ្ជាក់ថា៖ យោងតាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរាយការណ៍សង្ខេប ការងារគ្រប់គ្រងសមាជិកអតីតយុទ្ធជនកម្ពុជាខេត្ត ដោយគិតត្រឹមខែកុម្ភៈឆ្នាំ២០២៥សមាជិកអតីតយុទ្ធជនកំពុងគ្រប់គ្រងមានចំនួន ៥.៥៤០នាក់ក្នុងនោះ គ្រួសារជនពលី ចំនួន ៧៣៤គ្រួសារ, គ្រួសារជនមរណៈចំនួន ១៣៦គ្រួសារ, និវត្តជនចំនួន ២.៤៨៦នាក់, ជនបាត់បង់ចំនួន ៤០នាក់, ជនពិការចំនួន ២.១៤៩នាក់។ ដោយឡែក ការងារបេឡាមរណៈសង្គ្រោះ និងការងារគ្រប់គ្រង ក្នុងឆ្នាំ២០២៤ សមាជិកសមាគមអតីតយុទ្ធជនទទួលមរណៈភាពចំនួន ១៥១សព បានប្រគល់ ថវិកាបេឡាមរណៈសង្គ្រោះទាំង១៥១សព ស្មើទឹកប្រាក់ចំនួន ៦០៤.០០០.០០០រៀល ក្នុងនោះថវិកា បំពេញបន្ថែមសម្តេចតេជោចំនួន ៥៣សព ស្មើ ២១២.០០០.០០០រៀល។ រយៈពេល២ខែក្នុងឆ្នាំ២០២៥ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានទទួលមរណភាពចំនួន ៤១សព បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ២៣សពស្មើទឹកប្រាក់ចំនួន ៩២.០០០.០០០រៀល ក្នុងនោះថវិកាបំពេញបន្ថែមសម្តេចតេជោចំនួន ២៣ សព ស្មើនឹង ៩២.០០០.០០០រៀល នៅសល់ចំនួន ១៨សព ពុំទាន់បានទទួលថវិកា។ បានសហការជាមួយមូលនិធិជាតិជំនួយសង្គមខេត្ត បើកផ្តល់ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ បូជាសព ប្រាក់ឧបត្ថម្ភ១លើកដំបូង បានចំនួន ១១លើក ជាប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារ សព ចំនួន ៧៧នាក់ សរុបទឹកប្រាក់ចំនួន
៦៨៨.០២៦.៧៨៤រៀល។

យោងតាមរបាយការណ៍ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា៖ ដើមឆ្នាំ២០២៥ គ្រោះមហន្តរាយកើតមានឡើងដូចជា អគ្គិភ័យចំនួន៧លើក បណ្ដាលឱ្យឆេះផ្ទះ២ខ្នង ឆេះអគារសាលាបឋមសិក្សាស្ទឹងកំបុត ១ខ្នង ២បន្ទប់ (អគារចាស់ទ្រុឌទ្រោមទុកចោល), ឆេះតូបចំនួន៨តូប, ឆេះអគារស្នាក់នៅជាន់ទី២អស់១បន្ទប់ និងឆាបឆេះក្លឹបខារ៉ាអូរខេឈ្មោះ ស៊ីន ជាន់ហួយខេធីវី (EDMចាស់) ប្រហែល ៣០ភាគរយ ឆេះតូបលក់អីវ៉ាន់ប្រជាពលរដ្ឋខ្មែរដែល ជួលនៅផ្សាររុងគ្លឿ (ប្រទេសថៃ) ខូចខាតទាំងស្រុងចំនួន ៥៦តូបគិតជាទឹកប្រាក់ប្រមាណ៤៥លានបាត ទៅ៥០លានបាត។ ខ្យល់កន្រ្តាក់ កើតមានចំនួន១លើក ប៉ះពាល់លំនៅឋានប្រជាពលរដ្ឋ ១ខ្នង ខូចខាតសង្ក័សីចំនួន ១០សន្លឹក ស្ថិតនៅភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ៕

អត្ថបទដែលជាប់ទាក់ទង