**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ញ៉ែម សំអឿន៖ រាជរដ្ឋាភិបាលចាត់ទុកស្ត្រី ជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយទទួលស្គាល់អំពីតួនាទី សំខាន់របស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំេណះសំណាលជាមួយ បងប្អូនជាស្រ្តីក្នុងរចនាសម្ព័ន្ធ សាលាខេត្ត ក្រុង ស្រុកទាំង៩ ប្រមាណជិត៥០នាក់ ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ A សាលាខេត្ត នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រាជរដ្ឋាភិបាលចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ដោយទទួលស្គាល់អំពីតួនាទី សំខាន់របស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរជាទីមោទនៈ ក្នុងការលើក កម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈការដាក់ចេញ និងអនុវត្តនូវ គោលនយោបាយ ផែនការសកម្មភាព កម្មវិធីជាតិ នៅតាមវិស័យ និងគ្រប់កម្រិត។ ហើយនាពេលថ្មីៗ នេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រស្តីពីការបង្កើនចំនួនស្ត្រី ក្នុងមុខតំណែង ២០២៤ ដែលមានយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ និងសកម្មភាពអាទិភាពចំនួន ២១សូចនាករគន្លឹះចំនួន៣២ តាមយុទ្ធសាស្ត្រនីមួយៗ។ ចំពោះផែនការយុទ្ធសាស្ត្រនេះមានចក្ខុវិស័យលើកកម្ពស់ការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ឆ្លើយតបបញ្ហា និងតម្រូវការរបស់ ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសបញ្ហា និងតម្រូវការរបស់ស្ត្រី កុមារ និងជនងាយរងគ្រោះនានា ប្រកប ដោយសមភាព សមធម៌ និងបរិយាបន្ន។

ជាមួយនឹងការអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធាន បទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ឯកឧត្តម ញ៉ែម សំអឿន បានផ្តាំផ្ញើដល់លោកជំទាវ លោកស្រី ជាថ្នាក់ដឹកនាំដែលមានតួនាទីក្នុងការចូលរួមសម្រេចកិច្ចការសាធារណៈ មានដូចជា៖

ទី១.ត្រូវខិតខំបន្តលើកកម្ពស់អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និងនិន្នាការប្រកួតប្រជែង ក្នុងយុគសម័យសន្តិភាព។

ទី២.ត្រូវយកឱកាសដែលខ្លួនមាន ដើម្បីបន្តជួយគាំទ្រ និងជំរុញដល់ស្ត្រីផ្សេងទៀត ជាពិសេស ប្រជាពលរដ្ឋទន់ខ្សោយឱ្យទទួលបានឱកាសពីការរឹងចម្រើននៃសង្គមជាតិ។

ទី៣.បន្តផ្សព្វផ្សាយគោលនយោបាយ ច្បាប់ សីលធម៌ និងវប្បធម៌ល្អៗ ដើម្បីជាគំរូដល់យុវជន ជំនាន់ក្រោយ។

ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន ក៏បានជូនថវិកាដល់បងប្អូនជាស្រ្តីក្នុងរចនាសម្ព័ន្ធ សាលាខេត្ត ក្រុង ស្រុកទាំង៩ ដែលបានចូលរួម ក្នុងម្នាក់ៗថវិកា ២០មុឺនរៀល។

សូមរំលឹកថា ទិវាអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍សកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាទិវាស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោក ចាប់តាំងពី ឆ្នាំ១៩៧៧។ ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំប្រារព្ធយុទ្ធនាការនេះឡើង ដើម្បី រំលឹកពីភាពតស៊ូទាមទារសិទ្ធិសេរីភាព និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និង បង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេង ស្រីគ្រប់រូប ៕

អត្ថបទដែលជាប់ទាក់ទង