ឯកឧត្តម គង់ ភោគ ដឹកនាំសម្របសម្រួលកិច្ចប្រជុំរួមលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានដឹកនាំសម្របសម្រួលកិច្ចប្រជុំរួមលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះ មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍អាស៊ានទាំងបី និងមានគោលបំណងផ្លាស់ប្តូរមតិយោបល់ និងធ្វើបច្ចុប្បន្នភាពអំពីអាទិភាពគន្លឹះនានា និងគំនិតផ្តួចផ្តើមផ្សេងៗ ពាក់ព័ន្ធនឹងការចូលរួមចំណែករបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕

