**ព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ**អាល្លឺម៉ង់អនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន**ជំនួយផ្ទាល់លោក Putin បាននិយាយថា ការចរចាសាជាថ្មីរវាងមន្ត្រីរុស្ស៊ី និងអាមេរិកនឹងធ្វើឡើង នៅរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត**លោក Donald Trump បដិសេធរបាយការណ៍ របស់កាសែត New York Times ដែលផ្សាយថា មហាសេដ្ឋី Elon Musk នឹងត្រូវប្រាប់ដោយមន្ទីរប៉ង់តាហ្គោន អំពីផែនការរបស់យោធាសហរដ្ឋអាមេរិក សម្រាប់សង្គ្រាមណាមួយ ដែលអាចផ្ទុះឡើងជាមួយប្រទេសចិន**ប្រមុខការទូតកំពូលជប៉ុន ចិន និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅរាជធានីតូក្យូ ព្យាយាមស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់**រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង «ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា»**អាកាសយានដ្ឋាន London Heathrow ចាប់ផ្តើមជើងហោះហើរមួយចំនួនឡើងវិញ បន្ទាប់ពីអគ្គីភ័យបានរំខានដល់ប្រតិបត្តិការ**ប្រទេសចិនបង្ហាញគោលការណ៍ណែនាំស្តីពីការបន្តអនុលោមតាមគោលនយោបាយពាណិជ្ជកម្មជាមួយច្បាប់របស់ WTO**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

តៃវ៉ាន់ ប្រទះឃើញយន្ដហោះយោធាចិន៤៥គ្រឿង នៅក្បែរដែនកោះរបស់ខ្លួន

តៃប៉ិ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP តៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ បានឱ្យដឹងថាខ្លួនបានប្រទះឃើញយន្ដហោះយោធាចិន៤៥គ្រឿង នៅក្បែរដែនកោះរបស់ខ្លួន ហើយដែលនេះជាតួលេខខ្ពស់បំផុតមួយនៅក្នុង២០២៥នេះ និងបានកើតឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយទីក្រុងតៃប៉ិ ថ្កោលទោសការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅភាគខាងត្បូងនៃកោះតៃវ៉ាន់។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ទៀតថាក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ យន្ដហោះយោធាចិន៤៥គ្រឿង និងនាវាចម្បាំង១៤គ្រឿង ត្រូវបាន ប្រទះឃើញនៅក្បែរដែនកោះតៃវ៉ាន់។

ចិនបានអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានគំរាមម្ដងហើយម្ដងទៀតថានឹងប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។

កាលពីថ្ងៃពុធ វិញ តៃវ៉ាន់បាននិយាយថាចិនបានដឹកនាំការធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយមិនបានជូនដំណឹងជាមុន នៅក្នុងតំបន់មួយស្ថិតនៅចម្ងាយប្រហែល៧៤គីឡូម៉ែត្រពីឆ្នេរភាគខាងត្បូងនៃកោះតៃវ៉ាន់ ដែលទីក្រុង តៃប៉ិ បានថ្កោលទោសដោយចាត់ទុកថាជាទង្វើគ្រោះថ្នាក់ និងបំពានបទដ្ឋានអន្តរជាតិ។

ចិនបានបង្កើនការដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបញ្ជាក់ពីការទាមទារអធិបតេយ្យរបស់ខ្លួនលើកោះតៃវ៉ាន់៕

អត្ថបទដែលជាប់ទាក់ទង