**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន

នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត អំពាវនាវឲ្យពលរដ្ឋ កុំមានការយល់ច្រឡំនៅពេលដែលផ្ដល់ប្រាក់ខែបន្ថែម ដល់គ្រូបង្រៀនចូលនិវត្តន៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋកុំយល់ច្រឡំនៅពេលដែលផ្ដល់ប្រាក់ខែបន្ថែមដល់គ្រូបង្រៀនដែលចូលនិវត្តន៍ ពីព្រោះនេះគឺជាការខិតខំរបស់គ្រូដែលចូលនិវត្តន៍ហើយបានបន្តមកខិតខំជួយបង្រៀនសិស្សទោះបីជាចូលនិវត្តន៍ក៏ដោយ។

ក្នុងឱកាសអញ្ជើញជាអធិបតី​ “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥” នាថ្ងៃទី២៦ ខែកុម្ភៈនេះ សម្ដេចធិបតី បានផ្ដល់អនុសាសន៍ដល់ក្រសួងអប់រំឱ្យផ្ដល់កិច្ចសន្យាដល់គ្រូកិច្ចសន្យា ដំឡើងពីរយៈពេល១ឆ្នាំ ទៅដល់រយៈពេលពីរឆ្នាំ ដើម្បីរក្សានិរន្តរភាពប្រាក់បៀវត្សគ្រូបង្រៀន។

ជាមួយគ្នានោះសម្ដេចធិបតី បានដាក់ចេញបទបញ្ជាដល់ក្រសួងអប់រំ និងក្រសួងមុខងារសាធារណៈ គិតគូរឡើងវិញចំពោះរយៈពេលនៃការបង្រៀនរបស់គ្រូបង្រៀនស្ម័គ្រចិត្ត ដើម្បីផ្ដល់ឱកាសដល់គ្រូបង្រៀនស្ម័គ្រចិត្តនៅមូលដ្ឋានឱ្យបានចូលគ្រូក្របខណ្ឌ ដោយពិនិត្យមើលផ្ទាល់ទៅលើគុណវុធរបស់គ្រូបង្រៀន ដោយមិនត្រូវទុករយៈពេលបង្រៀនស្ម័គ្រចិត្តយូរឆ្នាំពេកនោះទេ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពិនិត្យឱ្យបានច្បាស់លាស់ចំពោះករណីការផ្ទេរគ្រូចេញពីសាលានីមួយៗ ដោយនាយកសាលាត្រូវធ្វើយ៉ាងណាបញ្ចៀសមិនឱ្យមានករណីខ្វះគ្រូនៅសាលានោះឡើយ។

ទន្ទឹមគ្នានោះសម្ដេចធិបតី សម្ដែងការកោតសរសើរដល់គ្រូបង្រៀនដែលស្ម័គ្រចិត្តបង្រៀនបន្ថែមម៉ោងដល់សិស្សនៅតាមសាលារៀន ខណៈការបង្រៀនបន្ថែមម៉ោងនេះរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងកំពុងផ្ដល់ការគាំទ្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្ដល់ការអប់រំឱ្យបានច្រើនដល់សិស្សនៅតាមមូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង