**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អ្នកវិភាគឯកភាពចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រី ដែលអះអាងថា មានការរីកចម្រើននៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងកម្ពុជា-ចិន

អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង សូមគាំទ្រចំពោះការលើកឡើង របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទិននឹងការរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និង កិច្ចសហប្រតិបត្តិការ គ្រប់វិស័យកម្ពុជា-ចិន។
ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងគ្រប់កម្រិត និងកិច្ចហប្រតិបត្តិការ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក្នុងពេលទទួលជួប ឯកឧត្តម Yin Li សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង នៅវិមានសន្ដិភាព កាលថ្ងៃទី២៤ ខែកុម្ភៈ នេះបើតាមផេកហ្វេសបុកផ្លូវការ របស់សម្តេចធិបតី។
ថ្លែងប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី២៥ ខែកុម្ភៈ លោកបណ្ឌិត កៅ មុយថង បានលើកឡើងថា ការរីកចម្រើន ដែលកើតចេញពីទំនាក់ទំនងរវាងកម្ពុជាចិន យើងអាចមើលឃើញដោយផ្ទាល់ នោះគឺ រួមមាន កត្តាការវិនិយោគពីវិនិយោគិនចិន ក្នុងនោះ ចិនបានផ្តល់ការវិនិយោគធំបំផុតនៅកម្ពុជា ជាពិសេសនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនទៀត ដែលមាននៅកម្ពុជា។
លោកបណ្ឌិតថា ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផងដែរ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ បានរីកចម្រើនយ៉ាងខ្លាំង ដោយមានការពង្រីក ពាណិជ្ជកម្ម និងការវិនិយោគ។ លើសពីនេះ ក៏មានកិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យា និងអប់រំ ក៏បានរីកចម្រើនដែរ។ កម្ពុជាក៏បានទទួលអត្ថប្រយោជន៍ ពីគម្រោងអាស៊ាន-ចិន និងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ឬ ផ្លូវសូត្រ របស់ចិន ដែលបានជួយពង្រឹងការតភ្ជាប់ និងការសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់។
«ក្រៅពីនេះ ក៏មានកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ដែលបានជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អ រវាងប្រជាជននៃប្រទេសយើងទាំងពីរ ហើយក៏ឃើញមាន កិច្ចសហប្រតិបត្តិការខាងកិច្ចការនយោបាយ រវាងប្រទេសប្រទេសទាំងពីរ មានភាពរឹងមាំ ដោយប្រទេសទាំងពីរ មានការគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ»
ជារួម លោកបណ្ឌិត សូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
គួរបញ្ជាក់ថា ក្នុងជំនួបនោះ សម្ដេចបវរធិបតី ក៏បានអរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងចំពោះវិនិយោគិនចិន ដែលកន្លងមកបានបណ្ដាក់ទុនវិនិយោគជាច្រើន នៅកម្ពុជា រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម៕

អត្ថបទដែលជាប់ទាក់ទង