**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

និយតករសុវត្ថិភាពអនឡាញរបស់អូស្ត្រាលី ពិន័យកម្មវិធី Telegram ប្រមាណ ៦៤ម៉ឺនដុល្លារ

បរទេស៖ និយតករសុវត្ថិភាពអនឡាញរបស់ប្រទេសអូស្ត្រាលី បានពិន័យកម្មវិធី Telegram ប្រមាណជា ១លានដុល្លារអូស្ត្រាលី (ប្រហែល ៦៤០,០០០ដុល្លារអាមេរិក) សម្រាប់ការពន្យារពេលរបស់ខ្លួន ក្នុងការឆ្លើយសំណួរអំពីវិធានការដែលកម្មវិធីនេះ​បានធ្វើឡើង​ដើម្បី​ការពារ​ការ​រីករាលដាលនៃការរំលោភបំពានលើកុមារ និងសកម្មភាពជ្រុលនិយមរហូតបង្កឱ្យមានហិង្សា។ នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

គណៈកម្មាការសុវត្ថិភាព eSafety នៅខែមីនា ឆ្នាំ ២០២៤ បានស្វែងរកការឆ្លើយតបពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម YouTube , បណ្ដាញសង្គម X, Facebook, Telegram និង Reddit និងបានបន្ទោសពួកគេថា មិនបានធ្វើគ្រប់គ្រាន់​ដើម្បីបញ្ឈប់ពួក​ជ្រុលនិយម​ ពោល​គឺខ្វះសមត្ថភាពក្នុងការទប់ស្កាត់នូវសកម្មភាពខុសច្បាប់ទាំងឡាយនៅលើ​បណ្ដាញសង្គមរបស់ពួកគេ។

Telegram និង Reddit ត្រូវ​បាន eSafety ​សួរនាំ​អំពី​ជំហាន​ដែល​ពួក​គេ​កំពុង​ធ្វើក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងការ​បំពាន​ផ្លូវ​ភេទ​កុមារ​ ដោយពួកគេ​ត្រូវផ្ដល់ចម្លើយមកវិញនៅក្នុងខែឧសភា ប៉ុន្តែ Telegram បានយឺតយ៉ាវក្នុងការឆ្លើយតប និងបានអូសបន្លាយរហូតដល់ខែតុលា។

លោកស្រី Julie Inman Grant ប្រធានគណៈកម្មាការសុវត្ថិភាព eSafety បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «តម្លាភាពទាន់ពេលវេលាមិនមែនជាតម្រូវការស្ម័គ្រចិត្តនៅក្នុងប្រទេសអូស្ត្រាលីទេ ហើយសកម្មភាពនេះ មានសារៈសំខាន់ក្នុងការពង្រឹងនៃក្រុមហ៊ុនទាំងអស់ដែលគោរពតាមច្បាប់អូស្ត្រាលី» ។

លោកស្រី Grant បានបន្តទៀតថា ការពន្យារពេលរបស់ Telegram ក្នុងការផ្តល់ព័ត៌មានបានរារាំង eSafety ពីការអនុវត្តវិធានការសុវត្ថិភាពតាមអ៊ីនធឺណិត។
ពាក់ព័ន្ធនឹងករណីនេះ Telegram បាននិយាយថា ខ្លួនបានឆ្លើយតបយ៉ាងពេញលេញចំពោះសំណួរទាំងអស់របស់ eSafety កាលពីឆ្នាំមុន ដោយមិនមានបញ្ហាអ្វីឡើយ និងបានលើកឡើងថា ការពិន័យនេះគឺមិនសមហេតុផល ព្រមទាំងមានបំណងប្ដឹងឧទ្ធរណ៍។

Telegram កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោកស្រី ចាប់តាំងពីស្ថាបនិករបស់ខ្លួន គឺលោកស្រី Pavel Durov ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការនៅក្នុងប្រទេសបារាំងក្នុងខែសីហា ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីសម្រាប់សកម្មភាពខុសច្បាប់។
លោកស្រី Grant បាននិយាយថា ប្រសិនបើ Telegram ជ្រើសរើសមិនអើពើនឹងការជូនដំណឹងអំពីការពិន័យ នោះ eSafety នឹងស្វែងរកការពិន័យរដ្ឋប្បវេណីនៅក្នុងតុលាការ៕

អត្ថបទដែលជាប់ទាក់ទង