**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

លោក Friedrich Merz ប្រធានគណបក្សអភិរក្សនិយម CDU គ្រោងនឹងក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី

បែរឡាំង៖ លោក Friedrich Merz ប្រធានគណបក្សអភិរក្សនិយម Christian Democratic Union (CDU) គ្រោងនឹងក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី ផ្អែកលើលទ្ធផលបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

តាមលទ្ធផលបោះឆ្នោតបឋម សម្ព័ន្ធគណបក្ស CDU/CSU របស់លោក Merz ទទួលបានសំឡេងគាំទ្រ ២៨.៥ភាគរយ ខណៈគណបក្ស Social Democrats (SPD) របស់លោកអធិការបតី Olaf Scholz ទទួលបាន សំឡេងគាំទ្រ ១៦.៤ភាគរយ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ក្នុងការបោះឆ្នោតនេះដែរ គណបក្សស្ដាំនិយមជ្រុល AfD បានកើនប្រជាប្រិយភាពមិនធ្លាប់មានដោយទទួលបានសំឡេង គាំទ្រ២០.៨ភាគរយ ឈរនៅលេខរៀងទី២។

តាមរយៈលទ្ធផលបឋមនេះដែរ បេក្ខជនមកពីសម្ព័ន្ធគណបក្ស CDU/CSU គឺលោក Merz មានអាយុ៦៩ឆ្នាំ អាចនឹងក្លាយជាអធិការបតីអាលឺ្លម៉ង់មានវ័យចំណាស់ជាងគេ បន្ទាប់ពីលោក Konrad Adenauer ជាអតីតអធិការបតី ដំបូងបំផុតរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថ្មី ដែលបានចូលកាន់តំណែងក្នុងឆ្នាំ១៩៤៩ នៅអាយុ ៧៣ឆ្នាំ។ លោក Merz ត្រូវបានគេរំពឹងថាអាចជ្រើសរើសបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស SPD ឬក៏ជាមួយ គណបក្ស Greens។

ដោយមិនរង់ចាំយូរ លោក Merz បានសន្យាថាដឹកនាំប្រទេសអាល្លឺម៉ង់ដោយមិនពឹងផ្អែកលើសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ ឡើយ ហើយបានព្រមានថាបក្សសម្ព័ន្ធយោធា NATO អាចនឹងស្លាប់បាត់ ក្នុងពេលឆាប់ៗ។ តាមអនាគតអធិការបតីអាល្លឺម៉ង់រូបនេះ រដ្ឋបាលលោក ត្រាំ មិនបានខ្វាយខ្វាល់ទាល់តែសោះចំពោះអឺរ៉ុប និងថែមទាំងបានចងមេត្រីភាពជាមួយរុស្ស៉ីទៀតផង។

លោក Friedrich Merz កើតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៥៥ និងមានដើមកំណើតមកពីតំបន់ Sauerland នៃរដ្ឋ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់។ ជាមួយកម្ពស់ ១ម៉ែត្រ៩៨សង់ទីម៉ែត្រ លោក Merz ក៏មាន អាជ្ញាប័ណ្ណជាពីឡុតយន្ដហោះម្នាក់ផងដែរ ដោយជួនកាលលោកជាអ្នកបញ្ជាចង្កូតយន្ដហោះឯកជនរបស់លោក។ មុននឹងឈានជើងចូលនយោបាយ លោក Merz បានបញ្ចប់ការសិក្សាផ្នែកច្បាប់ និងចេញធ្វើការដំបូងជាចៅក្រម ម្នាក់ ហើយក្រោយមកធ្វើមេធាវីរបស់ក្រុមហ៊ុន Mayer Brown LLP។

លោកបានរៀបការជាមួយលោកស្រី Charlotte Merz ដែលជាចៅក្រម និងរួមរស់ជាមួយគ្នាជាង ៤០ឆ្នាំមកហើយ ដោយមានកូន៣នាក់។ លោក Merz បានចូលរួមជាមួយគណបក្ស CDU តាំងពីនៅជានិស្សិត។ លោកបានជាប់ ឆ្នោតជាសមាជិកសភាអឺរ៉ុបក្នុងឆ្នាំ១៩៨៩ ហើយក្រោយមក មិនយូរប៉ុន្មាន លោកបានក្លាយជាសមាជិកសភាអាល្លឺម៉ង់។ ប៉ុន្តែ នៅពេលអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានក្លាយជាមេដឹកនាំគណបក្ស CDU នៅក្នុងសភា នៅឆ្នាំ២០០២ និងក្លាយជាអធិការបតី នៅឆ្នាំ២០០៥ លោក Merz ដែលមានគំនិតអភិរក្សនិយមយ៉ាងឆ្អិនឆ្អៅ បានដកខ្លួន និងនៅឆ្ងាយពីនយោបាយអស់ជាច្រើនឆ្នាំ។ ក្នុងពេលដកខ្លួនចេញពីនយោបាយ លោក Merz បានកាន់តំណែងជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនធំៗជាច្រើនក្នុងនោះរួមមាន BlackRock Germany និង HSBC Trinkaus & Burkhardt ព្រមទាំងកាន់តំណែងជាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន EY Germany, Borussia Dortmund និងក្រុមហ៊ុន Deutsche Börse។

គួរបញ្ជាក់ថា លោក Friedrich Merz ដូចគ្នាទៅនឹងគណបក្ស CDU ដែរ គឺមានគោលជំហរនយោបាយនិន្នាការស្ដាំនិយម និងត្រូវបានគេចាត់ទុកថាជាអ្នកអភិរក្សនិយមសង្គម ក៏ដូចជាអ្នកនយោបាយគាំទ្រធុរកិច្ច។ បើនិយាយពី នយោបាយការបរទេស លោក Merz ធ្លាប់បានលើកឡើងអំឡុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីពេលថ្មីៗនេះថាអាល្លឺម៉ងគួរតែចាប់យកតំណែងជាមេដឹកនាំអឺរ៉ុបដ៏រឹងមាំមួយ ហើយថាសង្រ្គាមអ៊ុយក្រែនត្រូវតែឈានដល់ ទីបញ្ចប់ក្នុងពេលឆាប់ៗ ខណៈគូសបញ្ជាក់ថាលោកនឹងបើកចំហសម្រាប់ការប្រគល់អាវុធបន្ថែមទៅឱ្យអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង