**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រុមហ៊ុនផលិតរថយន្ត Audi នឹងបង្កើនទិន្នផលរបស់ខ្លួន នៅទ្វីបអាមេរិកខាងជើង

ប៊ែកឡាំង៖ ក្រុមហ៊ុនផលិតរថយន្ត Audi របស់ក្រុមហ៊ុមមេ Volkswagen នឹងបង្កើនទិន្នផលរបស់ខ្លួន នៅទ្វីបអាមេរិកខាងជើង ហើយក្រុមហ៊ុន Mercedes នឹងបង្កើនផលិតកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួន ខណៈបណ្តាក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុបនេះ កំពុងព្យាយាមការពារខ្លួនពួកគេ ប្រឆាំងនឹងការគំរាមកំហែងពន្ធ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ត្រាំ បានដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយបានគំរាមយកពន្ធ២៥ភាគរយ លើការនាំចូលពីម៉ិកស៊ិក និងកាណដា ព្រមទាំងលើរថយន្ត និងគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលនេះនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប នៅពេលដែលពួកគេកំពុងខិតខំ ដើម្បីកាត់បន្ថយការចំណាយខ្ពស់ នៅក្នុងទីផ្សារក្នុងស្រុក និងកំពុងប្រយុទ្ធជាមួយការប្រកួតប្រជែង ពីប្រទេសចិន។

ពន្ធរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់ នៅក្នុងរបៀបវារៈ នៅពេលដែលប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Maros Sefcovic ជួបជាមួយតំណាងឧស្សាហកម្មរថយន្ត ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ និងផលិតថ្ម នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងការចូលទៅកាន់ទីផ្សារ សម្រាប់ក្រុមហ៊ុនក្នុងតំបន់។

ក្រុមហ៊ុន Audi ដែលបច្ចុប្បន្នមិនមានមូលដ្ឋានផលិត នៅសហរដ្ឋអាមេរិកនោះ គ្រោងនឹងផលិតរថយន្តដ៏សំខាន់បំផុតរបស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយនឹងប្រកាសពីទីតាំងជាក់លាក់ ក្នុងឆ្នាំនេះ។ នេះបើតាមសម្តីនាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់ Reuters។

ជាមួយគ្នានោះ ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Mercedes-Benz លោក Harald Wilhelm បានប្រាប់វិនិយោគិននៅថ្ងៃព្រហស្បតិ៍ថា ម៉ាកសញ្ញាប្រណិត ដែលនាំចេញរថយន្តប្រណិត និងប្រភេទស៊ីដាន ទៅសហរដ្ឋអាមេរិក ពីអឺរ៉ុបនេះ នឹងបង្កើនផលិតកម្ម នៅឯរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Tuscaloosa រដ្ឋ Alabama ដើម្បីការពារខ្លួនគេ ពីការកើនឡើងភាពតានតឹងពាណិជ្ជកម្ម។

បណ្តាក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប បាននាំចេញរថយន្តប្រមាណ ៨០០,០០០គ្រឿង ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន, ប្រហែលនឹង៤ដង នៃចំនួនរថយន្តដែលបាននាំចេញដោយសហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុប។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មអាមេរិកផ្លូវការ។

អត្ថបទដែលជាប់ទាក់ទង