**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រុមហ៊ុនផលិតរថយន្ត Audi របស់ក្រុមហ៊ុមមេ Volkswagen នឹងបង្កើនទិន្នផលរបស់ខ្លួន នៅទ្វីបអាមេរិកខាងជើង

ប៊ែកឡាំង៖ បើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ក្រុមហ៊ុនផលិតរថយន្ត Audi របស់ក្រុមហ៊ុមមេ Volkswagen នឹងបង្កើនទិន្នផលរបស់ខ្លួន នៅទ្វីបអាមេរិកខាងជើង ហើយក្រុមហ៊ុន Mercedes នឹងបង្កើនផលិតកម្មនៅសហរដ្ឋអាមេរិករបស់ខ្លួន ខណៈបណ្តាក្រុមហ៊ុនផលិតរថយន្តរបស់អឺរ៉ុបនេះ កំពុងព្យាយាមការពារខ្លួនពួកគេ ប្រឆាំងនឹងការគំរាមកំហែងពន្ធ របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លោកត្រាំ បានដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ហើយបានគំរាមយកពន្ធ២៥ភាគរយ លើការនាំចូលពីម៉ិកស៊ិក និងកាណដា ព្រមទាំងលើរថយន្ត និងគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលនេះនឹងប៉ះពាល់ដល់ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប នៅពេលដែលពួកគេកំពុងខិតខំ ដើម្បីកាត់បន្ថយការចំណាយខ្ពស់ នៅក្នុងទីផ្សារក្នុងស្រុក និងកំពុងប្រយុទ្ធជាមួយការប្រកួតប្រជែង ពីប្រទេសចិន។

ពន្ធរបស់សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមានកម្រិតខ្ពស់ នៅក្នុងរបៀបវារៈ នៅពេលដែលប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Maros Sefcovic ជួបជាមួយតំណាងឧស្សាហកម្មរថយន្ត ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ និងផលិតថ្ម នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងការចូលទៅកាន់ទីផ្សារ សម្រាប់ក្រុមហ៊ុនក្នុងតំបន់។

ក្រុមហ៊ុន Audi ដែលបច្ចុប្បន្នមិនមានមូលដ្ឋានផលិត នៅសហរដ្ឋអាមេរិកនោះ គ្រោងនឹងផលិតរថយន្តដ៏សំខាន់បំផុតរបស់ខ្លួន សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយនឹងប្រកាសពីទីតាំងជាក់លាក់ ក្នុងឆ្នាំនេះ។ នេះបើតាមសម្តីនាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់ Reuters។

ជាមួយគ្នានោះ ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Mercedes-Benz លោក Harald Wilhelm បានប្រាប់វិនិយោគិននៅថ្ងៃព្រហស្បតិ៍ថា ម៉ាកសញ្ញាប្រណិត ដែលនាំចេញរថយន្តប្រណិត និងប្រភេទស៊ីដាន ទៅសហរដ្ឋអាមេរិក ពីអឺរ៉ុបនេះ នឹងបង្កើនផលិតកម្ម នៅឯរោងចក្ររបស់ខ្លួន ក្នុងទីក្រុង Tuscaloosa រដ្ឋ Alabama ដើម្បីការពារខ្លួនគេ ពីការកើនឡើងភាពតានតឹងពាណិជ្ជកម្ម។

បណ្តាក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប បាននាំចេញរថយន្តប្រមាណ៨០០,០០០គ្រឿង ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន, ប្រហែលនឹង៤ដង នៃចំនួនរថយន្តដែលបាននាំចេញដោយសហរដ្ឋអាមេរិក ទៅកាន់អឺរ៉ុប។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្មអាមេរិកផ្លូវការ៕

អត្ថបទដែលជាប់ទាក់ទង