កិច្ចប្រជុំលើកទីពីររវាងអ្នកតំណាងរុស្ស៉ី និងសហរដ្ឋអាមេរិកត្រូវបានគ្រោងទុក ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់

វ៉ាស៉ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA បានរាយការណ៍ដោយដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Ryabkov ដែលនិយាយថាកិច្ចប្រជុំលើកទីពីររវាងអ្នកតំណាងរុស្ស៉ី និងសហរដ្ឋអាមេរិកត្រូវបានគ្រោងទុក ក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់។
បេីយោងតាមការចេញផ្សាយដោយទីភ្ នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ ២០២៥ ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន បានបើកកិច្ចចរចាលើកដំបូងរបស់ពួកគេ ស្តីពីការបញ្ចប់សង្រ្គាមជិត ៣ឆ្នាំនៅអ៊ុយក្រែន កាលពីថ្ងៃអង្គារកន្លងទៅ ក្នុងគោលបំណងស្តារទំនាក់ទំនង និងរៀបចំបញ្ចប់ជម្លោះ។
ដោយមិនបញ្ជាក់សមាសភាពមន្រ្តីដែលនឹងត្រូវជួបគ្ នា លោក Ryabkov និយាយថា នឹងមានកិច្ចប្រជុំម្តងទៀតនៅឯប្រទេសទីបី ហើយទីតាំងជាក់លាក់កំពុងស្ថិតក្នុងការពិភាក្សាគ្នា។
គួរបញ្ជាក់ ថា បេីតាមវិមានក្រឹមឡាំង កិច្ចប្រជុំលេីកដំបូងនោះគឺផ្តោតភាគច្រើនលើទំនាក់រុស្ស៉ី-អាមេរិក ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកដំណោះស្រាយលើសង្រ្គាមអ៊ុយក្រែន៕
