រដ្ឋបាលខេត្តកំពង់ធំ នឹងបើកឱ្យចរាចរណ៍យានយន្តឡើងវិញឆ្លងកាត់ស្ពានបេឡេតិ៍អូរមៀន នៅថ្ងៃទី២២ ខែកុម្ភៈ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងស្តីពីការបើកចរាចរណ៍យានយន្តឡើងវិញឆ្លងកាត់ស្ពានបេឡេតិ៍អូរមៀន នៅថ្ងៃទី២២ ខែកុម្ភៈ ស្ថិតនៅចំណុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
យោង៖ សេចក្តីជូនដំណឹងចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការបិទចរាចរណ៍យានយន្តដឹកទំនិញ គ្រប់ប្រភេទឆ្លងកាត់ស្ពានអូរមៀន ស្ថិតនៅចំណុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
រដ្ឋបាលខេត្តកំពង់ធំបានបញ្ជាក់ថា ស្ពានបេឡេតិ៍អូរមៀន ស្ថិតនៅចំណុច ភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលរដ្ឋបាលខេត្តបានបិទចរាចរណ៍យានយន្តឆ្លងកាត់ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារមានសភាពចាស់ទ្រុឌទ្រោម នឹងត្រូវបើកឱ្យចរាចរណ៍យានយន្តធម្មតាឡើងវិញ ក្រោយពីបានជួសជុលរួចរាល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥៕

