**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី

ម៉ានីល៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី Sara Duterte អនុប្រធានាធិបតីនៃប្រទេសហ្វីលីពីន បានស្នើទៅកាន់តុលាការកំពូល ឱ្យលុបចោលការចោទប្រកាន់ ដកតំណែងរបស់លោកស្រី ខណៈវាគឺជាការធ្វើសកម្មភាពលើកដំបូងតាមផ្លូវច្បាប់ ដើម្បីប្រឆាំងតតាំងសំណុំរឿងមួយ ដែលអាចនាំ ឱ្យលោកស្រី ត្រូវអស់តំណែងជាអនុប្រធានាធិបតី ហើយមិនអាចកាន់តួនាទី ក្នុងរដ្ឋាភិបាលមួយជីវិត។

កាលពីថ្ងៃទី៥ ខែកុម្ភៈ រដ្ឋសភាហ្វីលីពីន បានអនុម័តការចោទប្រកាន់ដកតំណែងលោកស្រី ពាក់ព័ន្ធ ការប្រើប្រាស់ថវិការដ្ឋ ក្នុងផ្លូវខុស ភាពមិនប្រក្រតីនៃចំនួនទ្រព្យសម្បត្តិ និងការគំរាមកំហែងចំពោះអាយុជីវិតប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ព្រមទាំងភរិយារបស់លោក ហើយនិងប្រធានរដ្ឋសភា។

លោកស្រី Duterte បានប្រកែកម្តងហើយម្តងទៀតថា ខ្លួនមិនបានប្រព្រឹត្តខុសអ្វីទាំងអស់ ហើយបានអះអាងថា ការព្យាយាមទម្លាក់ លោកស្រីពីតំណែងនេះ ដែលកើតមានឡើង បន្ទាប់ពីសម្ព័ន្ធភាពរវាងគ្រួសារលោកស្រី ជាមួយលោក Marcos បានដួលរលំនោះ គឺត្រូវបានជំរុញដោយចេតនានយោបាយ។

ក្នុងញត្តិដាក់ទៅកាន់តុលាការកំពូល លោកស្រីអនុប្រធានាធិបតីហ្វីលីពីន បានចោទថា រដ្ឋសភាបានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ដោយរំលោភបំពាន និងបានស្នើឱ្យតុលាការ រារាំងកុំឱ្យព្រឹទ្ធសភាចាប់ផ្តើមសវនាការ ដកតំណែង ដែលប្រធានព្រឹទ្ធសភាកន្លងមក បានឱ្យសញ្ញាថា អាចនឹងប្រព្រឹត្តទៅ នៅខែមិថុនា ឆ្នាំនេះ ក្រោយការបោះឆ្នោត ពាក់កណ្តាលអាណត្តិ ក្នុងខែឧសភា។

គួរបញ្ជាក់ថា សមាជិកទាំង២៤រូប នៅព្រឹទ្ធសភាហ្វីលីពីន នឹងដើរតួនាទីជាគណៈវិនិច្ឆ័យ ក្នុងសវនាការជំនុំជម្រះនោះ ដែលអាចនាំ ទៅរក ការដកហូតតំណែងជា អនុប្រធានាធិបតីរបស់លោកស្រី Duterte ព្រមទាំងការដាក់បម្រាមអស់មួយជីវិត មិនឱ្យកាន់តួនាទី ក្នុងជួររដ្ឋាភិបាល ខណៈប្រការនេះនឹងធ្វើឱ្យលោកស្រី គ្មានឱកាស អាចបានក្លាយជាប្រធានាធិបតីឡើយ។

លោកស្រី Sara Duterte ជាកូនស្រីរបស់អតីតប្រធានាធិបតី ដែលគេស្គាល់ថា ជាបុរសខ្លាំងហ្វីលីពីន គឺលោក Rodrigo Duterte។ លោកស្រីត្រូវបានមើលឃើញថា គឺជាបេក្ខជនដ៏រឹងមាំមួយរូប សម្រាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន ឆ្នាំ២០២៨៕

អត្ថបទដែលជាប់ទាក់ទង