**ព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ**អាល្លឺម៉ង់អនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន**ជំនួយផ្ទាល់លោក Putin បាននិយាយថា ការចរចាសាជាថ្មីរវាងមន្ត្រីរុស្ស៊ី និងអាមេរិកនឹងធ្វើឡើង នៅរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត**លោក Donald Trump បដិសេធរបាយការណ៍ របស់កាសែត New York Times ដែលផ្សាយថា មហាសេដ្ឋី Elon Musk នឹងត្រូវប្រាប់ដោយមន្ទីរប៉ង់តាហ្គោន អំពីផែនការរបស់យោធាសហរដ្ឋអាមេរិក សម្រាប់សង្គ្រាមណាមួយ ដែលអាចផ្ទុះឡើងជាមួយប្រទេសចិន**ប្រមុខការទូតកំពូលជប៉ុន ចិន និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅរាជធានីតូក្យូ ព្យាយាមស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់**រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង «ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា»**អាកាសយានដ្ឋាន London Heathrow ចាប់ផ្តើមជើងហោះហើរមួយចំនួនឡើងវិញ បន្ទាប់ពីអគ្គីភ័យបានរំខានដល់ប្រតិបត្តិការ**ប្រទេសចិនបង្ហាញគោលការណ៍ណែនាំស្តីពីការបន្តអនុលោមតាមគោលនយោបាយពាណិជ្ជកម្មជាមួយច្បាប់របស់ WTO**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

ផ្ទះចំនួន ១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រារព្ធពិធីប្រគល់ផ្ទះចំនួន ១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ អនុប្រធាន និងជាអគ្គលេខាធិការសមាគមបតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថា កន្លងមកនៅឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមបតីតយុទ្ធជន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកបានប្រគល់ផ្ទះនិងដីសម្បទានសង្គមកិច្ចជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ១៤១គ្រួសាររួចមកហើយ។ ហើយនៅថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តាមរយៈលោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នងទៀត សម្រាប់តីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងនោះ ៦៥ខ្នងផ្ទះ បានសាងសង់ជូនគ្រួសារអតីតយុទ្ធជនចំនួន ៦៥គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថ្លែងនូវការអរគុណដល់សន្តិភាព ដែល បាន ធ្វើ ឲ្យ ប្រទេស ជាតិ យើង មាន ការ អភិវឌ្ឍ ន៍ លេីគ្រប់វិស័យ និង បាន គោរព ថ្លែង អំណរគុណ ដ៍៏ជ្រាលជ្រៅ ជាទី បំផុត ចំពោះ សម្តេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន ដែល បាន អនុវត្ត ន៍នូវនយោបាយឈ្នះ ឈ្នះ បាន បញ្ចប់ សង្គ្រាម នាំ មក ជូន ប្រជាជន កម្ពុជា នូវ សន្តិភាព និង ការ ឯកភាព ជាតិ ពេញ លេញ និង បាន ថ្លែង អំណរគុណ ដល់ បងប្អូន អតីត យុទ្ធ ជន ដែល បាន លះបង់ សាច់ ស្រស់ ឈាម ស្រស់ ដេីម្បីបុព្វហេតុ ជាតិ និង មាតុ ភូមិ ហើយនៅក្នុងឱកាសនេះលោកអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន ៦៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ៥០គីឡូក្រាម មីជាតិ ១កេស ទឹកត្រីទឹកស៊ីអ៉ីវ ១កេស ទឹកភេសជ្ជៈអាយស៍ ២កេស ទឹកសុទ្ធ ១កេស ត្រីខ ២យួរ និងថវិកា ១០ម៉ឺនរៀល។ ចំពោះ បង ប្អូន អតីតយុទ្ធជនចំនួន ១៤១គ្រួសារផ្សេងទៀត ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ដោយ ឡែក នៅ ក្នុង ឱកាស នេះ លោកអ្នក ឧកញ៉ា លាង ឃុន បាន ឧបត្ថម្ភ ថវិកា ចំនួន ៨០ លាន រៀល ចូលរួម ចំណែក ក្នុង ការ សាងសង់ ទីស្នាក់ការ សមាគម អតីត យុទ្ធ ជន កម្ពុជា ខេត្ត កំពង់ ធំ ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លៃនូវការគោរពអរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈលោក អ្នកឧកញ៉ា លាង ឃុន ដែលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយនៅរាល់ការលំបាកជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស ព្រោះបងប្អូនអតីតយុទ្ធជនយើងគឺជាអ្នកដែលធ្លាប់មានគុណអំណាចចំពោះជាតិ និងមាតុភូមិ ដោយបានរួមចំណែកជាមួយសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញ ដូចសព្វថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានមករស់នៅលើផ្ទះថ្មី នៅលើដីសម្បទានសង្គមកិច្ចអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅពេលនេះ ត្រូវខិតខំថែរក្សាសុខភាព បង្កបង្កើនផល កសាងជីវភាពរស់នៅថ្មីឲ្យបានល្អប្រសើរ ក្រោមដំបូលសុខសន្តិភាព និងចូលរួមក្នុងការកសាង និងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយភាពមឺងម៉ាត់ឈ្លៀសវៃ និងស្វាហាប់របស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង៕

អត្ថបទដែលជាប់ទាក់ទង