**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញពីបទពិសោធន៍​ ក្នុងការផ្ដល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើបទបង្ហាញអំពីបទពិសោធន៍ក្នុងការផ្ដល់សេវាសាធារណៈតាមអង្គភាពច្រកចេញចូលតែមួយទៅកាន់អង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ »មានសុវត្ថិភាព។

ឯកឧត្តម អ៊ុន ចាន់ដា បានចែករំលែកបទពិសោធន៍អំពី​ការផ្ដោតសេវារដ្ឋបាលនៅច្រកទ្វារចេញចូលតែមួយ និងគាំទ្រដំណើរការនៃការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក និងយន្តការច្រកចេញចូល​តែមួយរដ្ឋបាលឃុំ សង្កាត់ យោងតាមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការរដ្ឋបាលខេត្តកំពង់ចាមខិតខំអនុវត្តការងារដោយយកចិត្តទុកដាក់ប្រកបដោយស្មារតីខ្ពស់ទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាលក្រសួងស្ថាប័នក្រុមប្រឹក្សា និងប្រជាពលរដ្ឋខេត្តកំពង់ចាមជំរុញឲ្យមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានលើកឡើងអំពីចំណុចគោលធំៗមួយចំនួន ដើម្បីឱ្យសម្រេចបាននៅក្នុងចក្ខុវិស័យ ៣គឺ វិស័យកសិកម្មវិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម។ រដ្ឋបាលខេត្តកំពង់ចាម ត្រូវអនុវត្តនូវការងារមួយចំនួនរួមមាន

១ ការរក្សាសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

២ ពង្រឹងប្រសិទ្ធភាពការងារផ្ដល់សេវាសាធារណៈ(សេវារដ្ឋបាល)

៣ រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងអតិផរណា

៤ ពង្រឹងការងារអភិវឌ្ឍន៍និងបង្កើតបរិយាកាសវិនិយោគ

៥ ចូលរួមសកម្មភាពកំណែទម្រង់របស់រាជរដ្ឋាភិបាល

ការងារសំខាន់ៗទាំង៥ នេះដើរតួយ៉ាងសំខាន់ជា​ពិសេសក្នុងការផ្ដល់​សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថា ការផ្ដល់សេវារដ្ឋបាលតាមរយៈ អង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល ក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាល ឃុំ សង្កាត់ ពិតជាមានសារៈសំខាន់ណាស់ និងបង្កភាពងាយស្រួលនិងជំនឿទុកចិត្តជូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនិងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់ ស្របតាមគោលនយោបាយដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ខិតសេវាឱ្យបានកៀកចិត្តប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងឆ្លើយតបទៅនឹងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ៕

អត្ថបទដែលជាប់ទាក់ទង