ឯកឧត្ដម សូ ណារ៉ូ៖ ការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីនៅហ្វីលីពីន ជាដំណើរទស្សនកិច្ចលើកដំបូង
ភ្នំពេញ៖ ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអញ្ជើញបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី នៅហ្វីលីពីនពីថ្ងៃទី១០ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងបំផុត ចាប់តាំងពីសម្ដេចធិបតីអញ្ជើញកាន់តំណែងជានាយករដ្ឋមន្ត្រី។
ឯកឧត្ដម សូ ណារ៉ូ បានឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រោយបញ្ចប់ទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រឡប់មកដល់មាតុភូមិវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្ដម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា កម្ពុជា-ហ្វីលីពីន មានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេល ៦៨ ឆ្នាំ និងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយគ្នាមានរយៈពេល ១៥៣ ឆ្នាំតាមរយៈការយាងបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះបាទ នរោត្ដម នៅហ្វីលីពីនកាលពីឆ្នាំ១៨៧២៕