**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បទវិភាគ៖ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ នឹងធ្វើឱ្យកម្លាំងចលករនៃសេដ្ឋកិច្ចព្រិលទឹកកកត្រូវបានបញ្ចេញជាបន្តបន្ទាប់

ធ្វើដំណើរទៅកាន់ក្រុង Harbin ដើម្បីទទួលអារម្មណ៍ពីបរិយាកាសនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ធ្វើដំណើរទៅកាន់តំបន់ Altay នៃភូមិភាគស្វយ័ត Xinjiang ដើម្បីជិះស្គីទឹកកកដ៏អស្ចារ្យ ធ្វើដំណើរទៅកាន់តំបន់ Gangshka ខេត្ត Qinghai ដើម្បីឡើងភ្នំព្រិលទីមួយក្នុងបទពិសោធន៍ជីវិតរបស់ខ្លួន ។ល។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នានានៃប្រទេសចិនបានអភិវឌ្ឍយ៉ាងខ្លាំងក្លានូវកីឡាព្រិលទឹកកកនិងឧស្សាហកម្មព្រិលទឹកកកតាមលក្ខខណ្ឌរៀងៗខ្លួន ដែលបានបំផុសភាពរស់រវើកនៃសេដ្ឋកិច្ចព្រិលទឹកកក ធ្វើឱ្យទម្រង់ទេសចរណ៍វប្បធម៌រដូវរងាមានភាពសម្បូរបែបដែលសម្រេចបាននូវ”ការលោតផ្លោះជាប្រវត្តិសាស្ត្រពី”ធនធានត្រជាក់”ទៅជា”សេដ្ឋកិច្ចក្តៅ” ។
ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩ បានបើកធ្វើយ៉ាងឱឡារិកនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិននៅយប់ថ្ងៃទី ៧ ខែកុម្ភៈ ។ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកនេះគឺជាព្រឹត្តិការណ៍កីឡាព្រិលទឹកកកអន្តរជាតិដ៏ចម្រុះសំខាន់ៗមួយលើកទៀតដែលប្រទេសចិនបានរៀបចំធ្វើបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នេះហើយក៏ជាលើកទីបីដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាផងដែរ ។
ចាប់តាំងពីក្រុងប៉េកាំងបានស្នើសុំរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដោយជោគជ័យមក ឧស្សាហកម្មព្រិលទឹកកកបានឡើងកម្តៅយ៉ាងឆាប់រហ័ស ព្រមទាំងបានបង្ហាញពីសក្តានុពលអភិវឌ្ឍន៍ដ៏ខ្លាំងក្លា ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ «សេចកី្តណែនាំមួយចំនួនស្តីពីការបំផុសកម្លាំងរស់រវើកនៃសេដ្ឋកិច្ចព្រិលទឹកកកតាមរយៈការអភិវឌ្ឍកីឡាព្រិលទឹកកកប្រកបដោយកម្រិតខ្ពស់»ត្រូវបានចេញផ្សាយ ក្នុងគោលបំណងពង្រឹងនិងពង្រីកសមិទ្ធផលនៃ”ការជំរុញឱ្យប្រជាជនបីរយលាននាក់ចូលរួមកីឡាព្រិកទឹកកក”ដើម្បីជំរុញឱ្យសេដ្ឋកិច្ចព្រិលទឹកកកក្លាយទៅជាចំណុចកំណើនថ្មីមួយ ។
នាពេលបច្ចុប្បន្ននេះ តំបន់នានានៃប្រទេសចិនបានប្រើប្រាស់នូវធនធានទេសចរណ៍រៀងៗខ្លួន ដាក់ចេញនូវសកម្មភាពពិសេសមួយចំនួនដែលរួមបញ្ចូលគ្នាដោយពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍និងកីឡា ដូចជា”ព្រិលទឹកកក+ដើរទិញអីវ៉ាន់” “ព្រិលទឹកកក+អាហារឆ្ងាញ់” “ព្រិលទឹកកក+ទេសចរណ៍”និង”ព្រិលទឹកកក+កីឡា”ជាដើម ។ ដោយឡែកនៅក្រុង Harbin ខេត្ត Heilongjiang ទីក្រុងទាំងមូលកំពុងបង្កើតទម្រង់ថ្មីនិងទិដ្ឋភាពថ្មីជុំវិញព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី ៩។ ទីក្រុង Bayannur ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងបានរៀបចំមហោស្រពព្រិលទឹកកក ដើម្បីចាប់ផ្តើមរដូវកាលទេសចរណ៍ព្រិលទឹកកកក្នុងតំបន់ សកម្មភាពជិះស្គីលើកដំបូងសម្រាប់ទេសចរណ៍ព្រិលទឹកកកនៅរដូវរងាឆ្នាំ ២០២៤-២០២៥ បានធ្វើឡើងនៅស្រុក Urumqi ភូមិភាគស្វយ័ត Xinjiang អ្នកនិយមចូលចិត្តកីឡាជិះស្គីទឹកកកមកពីតំបន់នានាលើពិភពលោកបានទទួលអារម្មណ៍យ៉ាងពេញលេញពីភាពសប្បាយរីករាយលើផ្លូវព្រិលទឹកកក នៅខេត្ត Jilin និងខេត្ត Liaoning ជាដើម ទម្រង់ឧស្សាហកម្មដ៏សម្បូរបែប ដូចជាការប្រកួតនៃវិញ្ញាសាលើព្រិលទឹកកកនិងវប្បធម៌ព្រិលទឹកកកជាដើមកំពុងរំលេចចេញឥតឈប់ឈរដែលបានបំពេញបន្ថែមនូវកម្លាំងរស់រវើកថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ។
សេដ្ឋកិច្ចព្រិលទឹកកក គឺចាប់ផ្តើមពីព្រិលទឹកកក តែវាមានអត្ថន័យមិនត្រឹមតែប៉ុណ្ណឹងទេ ។ តាមទិន្នន័យដែលចេញផ្សាយដោយ«របាយការណ៍សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍឧស្សាហកម្មព្រិលទឹកកករបស់ប្រទេសចិន(២០២៥)»បង្ហាញឱ្យឃើញថា ចំនួនអ្នកទេសចរកម្សាន្តព្រិលទឹកកកនៃប្រទេសចិនក្នុងអំឡុងរដូវព្រិលទឹកកកពីឆ្នាំ ២០២៤ ដល់ ២០២៥ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៥២០ លាននាក់ ហើយប្រាក់ចំណូលខាងវិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានចំនួនលើសពី ៦៣០ ប៊ីលានយាន់ប្រាក់ចិន ។ តាមទិន្នន័យផ្សេងទៀតព្យាករណ៍ថា ដល់ឆ្នាំ ២០២៧ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិននឹងឡើងដល់ ១,២ ទ្រីលានយាន់ប្រាក់ចិន ហើយដល់ឆ្នាំ ២០៣០ ទំហំសរុបនៃសេដ្ឋកិច្ចព្រិលទឹកកករបស់ចិននឹងឡើងដល់ ១,៥ ទ្រីលានយាន់ប្រាក់ចិន ។
ការឡើងកម្ដៅជាបន្តបន្ទាប់នៃសេដ្ឋកិច្ចព្រិលទឹកកកបានជំរុញយ៉ាងខ្លាំងក្លានូវការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសនៃខ្សែសង្វាក់ឧស្សាហកម្មពាក់ព័ន្ធដូចជា ឧស្សាហកម្មសេវាកម្មនិងមុខរបរភោជនីយដ្ឋានជាដើម ។ ដោយឡែកនៅឆ្នាំនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានប្រកាសផែនទីទេសចរណ៍នៅតំបន់ព្រិលទឹកកកល្អៗចំនួន១២កន្លែង “ព្រិលទឹកកក+ទំនៀមទំលាប់ប្រពៃណី” “កីឡា+ទេសចរណ៍”ធ្វើឱ្យប្រជាជនកាន់តែច្រើនឡើងៗចូលចិត្តធ្វើទេសចរណ៍នៅតំបន់ព្រិលទឹកកកក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។

“ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ដែរ “។ នៅពេលរៀបចំចាត់ចែងការងារសេដ្ឋកិច្ចឆ្នាំ ២០២៥ សន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិនបានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវអភិវឌ្ឍសេដ្ឋកិច្ចព្រិលទឹកកកយ៉ាងសកម្ម ។ តំបន់ព្រិលទឹកកកដែលធ្លាប់ធ្វើឱ្យអ្នកផងមិនអាចដើរចេញពីផ្ទះ បច្ចុប្បន្ននេះវាបានទាក់ទាញភ្ញៀវទេសចរដែលមកពីគ្រប់ទិសទីលើពិភពលោកឱ្យទៅទស្សនាកម្សន្ត ហើយបានក្លាយជាធនធានទេសចរណ៍ដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ។ នៅពីក្រោយ”សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក”គឺជាការអនុវត្តដោយជោគជ័យនៃ”ព្រិលទឹកកកក៏ជាភ្នំមាសនិងភ្នំប្រាក់ដែរ”ដែលជាការបង្ហាញយ៉ាងខ្លាំងក្លានូវភាពរស់រវើកនៃសេដ្ឋកិច្ចនិងសង្គមរបស់ចិន ។
ប្រទេសចិនមានប្រភពធនធានព្រិលទឹកកកដ៏សម្បូរបែបនិងមានលក្ខខណ្ឌធម្មជាតិដ៏វិសេសវិសាល ។ ភូមិ Beiji ទីក្រុង Mohe នៃខេត្ត Heilongjiang ស្ថិតនៅចុងខាងជើងនៃដីគោកប្រទេសចិន សីតុណ្ហភាពគិតជាមធ្យមក្នុងរយៈពេលជាង ៧ ខែក្នុងមួយឆ្នាំ គឺ ក្រោមសូន្យអង្សាសេ ។ នាង Shi Ruijuan ដែលជាអ្នកភូមិ Beiji បានបើកផ្ទះសំណាក់មួយ ដែលចំនួនបន្ទប់ភ្ញៀវបានកើនឡើងពី ៣ ដល់ ៨ បន្ទប់ ហើយការកក់បន្ទប់បានកើនឡើងពីការ”រង់ចាំភ្ញៀវមក”នៅពេលដំបូងទៅជាការ”បញ្ជាទិញដ៏ពេញនិយមខ្លាំង” ។ ផ្ទះសំណាក់នេះដែលទទួលការអភិវឌ្ឍពីអតីតកាលរហូតដល់បច្ចុប្បន្ននេះបានធ្វើជាសក្សីនៃការក្លាយជា”ភ្នំមាសនិងភ្នំប្រាក់ “នៃតំបន់ព្រិលទឹកកក ។
នៅតំបន់នានានៃប្រទេសចិន ភូមិឃុំដូចភូមិ Beiji អ៊ីចឹងដែលទទួលការអភិវឌ្ឍដោយពឹងផ្អែកលើសេដ្ឋកិច្ចព្រិលទឹកកកក៏មានចំនួនរាប់ពាន់រាប់ម៉ឺនផងដែរ ។
ស្រុក Chongli ខេត្ត Hebei ធ្លាប់ត្រូវបានបិទដោយព្រិលធ្លាក់ខ្លាំងខណៈពេលរដូវរងាចូលមកដល់ បច្ចុប្បន្ននេះ ទីនេះបានក្លាយជារមណីយដ្ឋានជិះស្គីដ៏ល្បីល្បាញលើទូទាំងពិភពលោក ។ ស្រុក Chongli ដែលធ្លាប់ជាស្រុកក្រីក្របានបម្រះខ្លួនចេញផុតពីភាពក្រីក្រ ហើយកំពុងឆ្ពោះទៅរកការស្តារនិងអភិវឌ្ឍជនបទ ។
នៅភូមិ Hantun ខេត្ត Jilin អ្នកភូមិបានពឹងផ្អែកលើការធ្វើស្រែចំការដើម្បីទ្រទ្រង់ជីវភាពជាច្រើនជំនាន់មកហើយ បច្ចុប្បន្ននេះ ដោយពឹងផ្អែកលើទេសភាពធម្មជាតិដែលគ្រប់ដណ្តប់ដោយព្រិលក្នុងតំបន់និងវប្បធម៌និងទំនៀមទម្លាប់ជនជាតិ Man បានអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ដែលបានក្លាយជា”ភូមិធូរធារ”ដ៏ល្បីឈ្មោះក្នុងតំបន់ជុំវិញ ។
ភូមិ Hongxin នៃភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងគឺជាភូមិភ្នំតូចមួយដែលមានប្រជាជនជាង ៨០០ នាក់តែប៉ុណ្ណោះ ដោយពឹងផ្អែកលើប្រភពធនធានព្រិលទឹកកក គិតមកទល់ខែកុម្ភៈ ឆ្នាំ ២០២៤ ភូមិនេះបានទាក់ទាញអ្នកនិយមចូលចិត្តកីឡាព្រិលទឹកកកចំនួន ១ សែននាក់មកពីគ្រប់ទិសទីទូទាំងប្រទេសចិនមកទស្សនាកម្សាន្ត។ វប្បធម៌ព្រិលទឹកកកក្នុងតំបន់បានធ្វើឱ្យភូមិ Hongxin ក្លាយជា”ភូមិល្បីតាមអ៊ីនធឺណែត” ។
ក្រោមការជំរុញពី”សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក” ចំនួនអ្នកទេសចរបានកើនឡើងយ៉ាងខ្លាំង សេដ្ឋកិច្ចព្រិលទឹកកកត្រូវបានលើកកម្ពស់ ហើយប្រភពធនធានព្រិលទឹកកកកំពុងធ្វើឱ្យជនបទធំនិងតូចនៅទូទាំងប្រទេសចិនមានការពេញនិយមយ៉ាងខ្លាំងដើម្បីជំរុញការស្តារនិងអភិវឌ្ឍជនបទដោយគ្រប់ជ្រុងជ្រោយ ។
ការអភិវឌ្ឍយ៉ាងផុលផុសនៃសេដ្ឋកិច្ចព្រិលទឹកកកកំពុងបញ្ចេញនូវកម្លាំងជីវិតនិងភាពរស់រវើកដ៏ច្រើនសន្ធឹក ។ ស្របពេលដែលតំបន់នានាបានបញ្ចេញនូវ”កម្លាំងចលករដោយព្រឹលទឹកកក”ជាបន្តបន្ទាប់ សេដ្ឋកិច្ចព្រិលទឹកកកមុខជានឹងបន្តបង្កើតជា”អច្ឆរិយព្រិលទឹកកក”របស់ប្រទេសចិនជាមិនខាន ហើយ”សន្ទុះដ៏ខ្លាំងក្លារបស់ព្រិលទឹកកក”មុខជានឹងជំរុញឧស្សាហកម្មពាក់ព័ន្ធឱ្យទទួលប្រជាប្រិយភាពខ្លាំងជាក់ជាមិនខាន ដើម្បីផ្តល់នូវកម្លាំងជំរុញដ៏ខ្លាំងក្លាសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន ៕

អត្ថបទដែលជាប់ទាក់ទង