**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រថយន្តក្រុង១គ្រឿង បើកធ្លាក់ស្ពានចូលក្នុងជ្រោះ នៅរដ្ឋធានីហ្កាតេម៉ាឡា បណ្ដាលឲ្យមនុស្សយ៉ាងតិចណាស់ ៥១នាក់ស្លាប់

ហ្កាតេម៉ាឡា៖ រថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ស្ពានចូលទៅក្នុងជ្រោះក្នុងរដ្ឋធានីហ្កាតេម៉ាឡា នៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈ ដោយបានប្រល័យជីវិតមនុស្សយ៉ាងតិចណាស់៥១ នាក់ ខណៈអ្នកនៅរស់រានមានជីវិតកំពុងជាប់គាំងក្នុងរថយន្ត។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ។

រថយន្តក្រុងមួយគ្រឿង ដែលផ្ទុកមនុស្សជាច្រើននាក់កំពុងធ្វើដំណើរចេញពីទីក្រុង San Agustin Acasaguastlan ទៅកាន់រដ្ឋធានីហ្កាតេម៉ាឡា។ ខណៈកំពុងតែធ្វើដំណើរនៅលើផ្លូវដ៏មមាញឹកមួយ ស្រាប់តែរថយន្តក្រុងនោះ បានជ្រួសធ្លាក់ចុះប្រហែល ២០ម៉ែត្រចេញពីស្ពានផ្លូវហាយវេ ចូលទៅក្នុងជ្រោះ។

រូបភាពដែលបានចែករំលែកដោយនាយកដ្ឋានពន្លត់អគ្គីភ័យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីរថយន្តក្រុងមួយផ្នែកបានលិចនៅក្នុងទឹកសំណល់ខ្មៅកខ្វក់ព័ទ្ធជុំវិញសាកសពជនរងគ្រោះ។ ពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យលោក ខាឡូស  ហើណាន់ដែស (Carlos Hernandez) បានអះអាងថា សាកសពបុរស ៣៦នាក់ និងស្ត្រី ១៥នាក់ ត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសពខេត្ត។

ជុំវិញបញ្ហានេះ ប្រធានាធិបតីហ្កាតេម៉ាឡា លោក បើណារដូ អារ៉េវ៉ាឡូ (Bernardo Arevalo) បានប្រកាសកាន់ទុក្ខជាតិរយៈពេលបីថ្ងៃ ហើយបានដាក់ពង្រាយកងទ័ព និងទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេស ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងសោកនាដកម្មនេះ។ ជាចុងក្រោយ ប្រធានាធិបតីប្រទេសនេះបានចូលរួមរំលែកទុកលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ខ្ញុំឈរនៅក្នុងជំហរសាមគ្គីភាពជាមួយក្រុមគ្រួសារនៃជនរងគ្រោះ ដោយថ្ងៃនេះភ្ញាក់ឡើងជាមួយនឹងដំណឹងដ៏សោកសៅ។ ការឈឺចាប់របស់ពួកគេគឺជាការឈឺចាប់របស់ខ្ញុំ»៕

អត្ថបទដែលជាប់ទាក់ទង