ការបង្ហោះផ្សាយថាមានអាជ្ញាធរអប្សរាចុះប្លន់ដីពលរដ្ឋ គឺជាព័ត៌មានចាស់ និងមិនពិត ហើយត្រូវបានផ្សាយឡើងវិញ
ភ្នំពេញ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ការបង្ហោះផ្សាយថាមានអាជ្ញាធរអប្សរាចុះប្លន់ដីពលរដ្ឋ គឺជាព័ត៌មានចាស់ និងមិនពិត ហើយត្រូវបានផ្សាយឡើងវិញ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំយល់ច្រឡំ និងសូមឈប់បន្តផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានចាស់ នេះទៀត៕