**១ឆ្នាំចុងក្រោយនេះ ច្រកចេញចូលតែមួយក្រុងអរិយក្សត្រ ប្រឹងប្រែងបម្រើពលរដ្ឋបានជាង១ម៉ឺនសេវា! **អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ

រដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់មន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥​នេះ​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ​ឯកឧត្តម​រដ្ឋលេខាធិការប្រចាំការ​ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រលំហាច អូររលុះ និងអាចាំង និងការងារអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព​ ក្នុងភូមិសាស្ត្រ​​ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបថា ​ផែនការបង្កបង្កើនផល​ស្រូវប្រាំង​ នៅ​ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២៥ មាន​ចំនួន ៣៧.៧០០ហិកតា ប៉ុន្តែ​ការអនុវត្ត​​​ជាក់ស្តែង​មានចំនួន ៥៩.៥៤៩ហិកតា។

ថ្លែងក្នុង​ឱកាសចុះពិនិត្យការងារអន្តរាគមន៍​ ឯកឧត្តម​រដ្ឋមន្ត្រី​បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា​​ ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ ក្នុង​ឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ ក្នុងស្រុកបរិបូណ៌​​ ប្រមាណ ១.៥០០ហិកតា​ បានជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព ខណៈ​ប្រភពទឹកពីប្រព័ន្ធធារាសាស្ត្រ​នានា​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង​ បញ្ជូនមកដើម្បី​ស្រោចស្រពបានប្រមាណ ៤០៦ហិកតាប៉ុណ្ណោះ ដោយសារផ្ទៃដីទាំងនេះស្ថិតនៅក្រៅតំបន់ស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រលំហាច អូ​ររលុះ និងអាចាំង។

ជាកិច្ចអន្តរាគមន៍​​​ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុមការងារ​បើកទឹកពីប្រព័ន្ធលំហាច និងប្រព័ន្ធអូរលុះ​​ រយៈពេល​ពីរថ្ងៃបន្ថែមទៀត ដើម្បីបញ្ជូនទឹក​ជួយ​​​​សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងខ្វះខាតទឹកស្រោចស្រពប្រមាណ ១.៥០០ហិកតា ក្នុងឃុំទាំងបីនេះ និង​​បាន​សំណូមដល់បងបង្អូន​ប្រជាកសិករឱ្យរង់ចាំរហូតដល់ទឹកពេញប្រឡាយសិន​ ចាំនាំគ្នាបូមបញ្ចូលស្រែ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយនាំទឹកលំហាច អូរលុះ និងអាចាំង ព្រមទាំងបានចុះពិនិត្យស្ថានភាពទីតាំងបូមទឹក​ប្រឡាយវាលប្រប៉ិន និងបា​នពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍​ ដើម្បី​ស្ដារប្រឡាយវាលប្រប៉ិនផងដែរ​។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវបន្តយកចិត្តទុកដាក់លើការងារអន្តរាគមន៍សង្រ្គោះស្រូវរដូវប្រាំងជូនប្រជាកសិករឱ្យបានទាន់ពេលវេលា ព្រមទាំងផ្តល់ការណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមលើការងារថែទាំ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីឱ្យមាននិរន្តរភាពបានយូរអង្វែង ហើយ​ប្រើប្រាស់ទឹកឱ្យមានលក្ខណៈសន្សំសំចៃខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង