**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

ទំនាក់ទំនងកម្ពុជានិងចិនកាន់តែរឹងមាំទ្វេដងទោះបីបរិបទពិភពលោកប្រែប្រួលក៏ដោយ

ភ្នំពេញ៖ក្នុងបរិបទពិភពលោកប្រែប្រួល សង្គមស៊ីវិល និងអ្នកតាមដានផ្នែកសង្គមចាត់ទុកចិនជាដៃគូដ៏សំខាន់របស់កម្ពុជា សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ហើយទំនាក់ទំនងនេះ ត្រូវបានគេមើលឃើញកាន់តែច្បាស់ថារឹងមាំដូចជាថែប។
ជាការពិតណាស់ក្នុងមួយរយៈពេលចុងក្រោយនេះ ពិភពលោកហាក់មានការប្រែប្រួលទាំង ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ជាដើម ។ ការណ៍នេះ បណ្តាលប្រទេសនានាជួបបញ្ហាប្រឈម បន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកជំនួយមួយរយៈ ។ តែយ៉ាងណាក៏ដោយ រដ្ឋាភិបាលចិន ដែលជាមហាមិត្តរបស់កម្ពុជា មិនបានឈរឱបដៃមើលឡើយ ដោយបានផ្តល់ជំនួយភ្លាមៗ មកកម្ពុជាផងដែរ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់តាមបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC ក្នុងការបោសសម្អាតមីននៃ “គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា” មានថវិកាសរុបចំនួន៤ ៤០០ ០០០ដុល្លារអាមេរិកសម្រាប់រយៈពេល១២ខែ (០១ មីនា ២០២៥-២៨ កុម្ភៈ ២០២៦) ដោយគាំទ្រកិច្ចប្រតិបត្តិការចំនួន៧ខេត្តរួមមាន ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ ព្រមទាំងមណ្ឌលសុនខស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោកកែវ ពិសិដ្ឋ អ្នកតាមដានផ្នែកសង្គម និងជាបេក្ខជនបណ្ឌិតវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកថា ជំនួយរបស់ចិនមកកម្ពុជា នេះ បានធ្វើឱ្យស៊ីម៉ាក់ អាចបន្តការអនុវត្តផែនការសកម្មភាពដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបាននិងកំពុងដំណើរការយ៉ាងសកម្ម ហើយចិនបានបង្ហាញពីលក្ខណៈសម្គាល់មិត្តដែកថែប ដែលមិនចោលគ្នាក្នុងគ្រាក្រ។
លោកបញ្ជាក់ថា៖ « ដូចយើងដឹងហើយថា ចិនជាប្រទេសមួយ ដែលជួយខ្លាំងបំផុតលើបណ្តាប្រទេសពិភពលោកភាគខាងត្បូង (South Global Countries) អ៊ីចឹង ប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ត្រូវការជំនួយច្រើនណាស់ ជាពិសេសជំនួយលើការសម្អាតមីន និងគ្រាប់មិនផ្ទុះ ដែលសល់ពីសង្គ្រាម។ ជំនួយរបស់ចិនពិតជាល្អ ហើយកន្លងមកចិនជួយលើអភិវឌ្ឍលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សង្គម-សេដ្ឋកិច្ច ជាដើម។ ចំពោះការជួយដល់ការងារដោះមីន និងគ្រាប់មិនទាន់ផ្ទុះបែបនេះទៀត វាកាន់តែបានបង្ហាញថា ចិនមានឆន្ទៈចង់ឃើញកម្ពុជាអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនឆាប់រហ័ស ព្រោះបញ្ហានេះវាយូរអង្វែងដែរហើយ ស្របពេលកម្ពុជាមានផែនការបញ្ចប់ នៅឆ្នាំ២០២៥។»
លោកកែវ ពិសិដ្ឋ បញ្ជាក់ទៀតថា ជាការកត់សម្គាល់ ទំនាក់ទំនងកម្ពុជានិងចិន ក្នុងបរិបទពិភពលោកប្រែប្រួលបែបនេះ ប្រទេសទាំងពីរនៅតែជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោយដ៏ល្អ។ គោលនយោបាយការបរទេសកម្ពុជាចំពោះចិនមិនប្រែប្រួល ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនមួយ។ ជាក់ស្តែង ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅប្រទេសចិនក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា នៅឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតី ស៊ី ជីនពីង បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេសទាំងពីរ។ លោកប្រធានាធិបតី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបណ្ឌិតជាមុនី ឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានបញ្ជាក់ថា ចិនជាមិត្តដ៏ល្អរបស់កម្ពុជា មិនថាក្នុងកាលៈទេសៈណាដែរចិនបានគាំទ្រកម្ពុជាជានិច្ច ហើយជំនួយរបស់មិត្តចិនជាជំនួយមិនភ្ជាប់នូវលក្ខខណ្ឌអ្វីឡើយ។
លោកបណ្ឌិតបញ្ជាក់ថា ៖ « ដោយមិនមែនជាការឆ្លៀតឱកាស ហើយក៏មិនមែនជាការទៅជំនួស និងរិតតែមិនមែនដើម្បីប្រជាប្រិយភាព ជំនួយរបស់ប្រទេសចិនសម្រាប់ប្រតិបត្តិការរបស់CMAC គឺជាជំនួយមនុស្សធម៌ ជាជំនួយសម្រាប់មិត្តដែកថែប ជាជំនួយក្នុងស្មារតីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងជាជំនួយរួមចំណែកបំពេញតួនាទីជាអ្នកស្នេហាសន្តិភាព ជាអ្នកផ្តល់អាទិភាពខ្ពស់បំផុតចំពោះសុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជន។»
លោកបណ្ឌិតបន្ថែមថា ជំនួយរបស់ចិនដែលមិនមែនជាជំនួយទើបនឹងសន្យាផ្ដល់ជូនដល់CMACស្របពេលដែលសហរដ្ឋអាមេរិកផ្អាកជំនួយ៣ខែសម្រាប់ប្រទេសកម្ពុជានិងពិភពលោក នោះជំនួយរបស់ចិនកាន់តែសំខាន់សម្រាប់ជ្រោមជ្រែងដល់ការងារបោសសម្អាតមីន ធានានូវឯកទេសនិងជំនាញដ៏ប្រពៃនៃប្រតិបត្តិករបោសសម្អាតមីនរបស់កម្ពុជា ធានានូវជំនឿចិត្តរបស់ប្រជាជនកម្ពុជាក្នុងការទទួលបានមកវិញនូវផ្ទៃដីសុវត្ថិភាពសម្រាប់ជីវភាពរស់នៅ និងធានាបានដំណើរឆ្ពោះទៅសម្រេចបានគោលដៅដែលកម្ពុជាគ្មានមីនក្នុងពេលវេលាដែលបានរំពឹងទុក។
ឯកឧត្ដម ឯក សំអុល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ថា ចាប់តាំងពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន និង ការឆ្លើយតបរបស់កម្ពុជា ក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ជាង១០ឆ្នាំចុងក្រោយមកនេះ ប្រទេសចិនបានរួមចំណែកធំធេងណាស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាស កម្មន្តសាល ធារាសាស្ដ្រ កសិកម្ម រហូតដល់ ទំនាក់ទំនងពាណិជ្ជកម្ម រវាងគ្នានឹងគ្នា ទំនាក់ទំនងវប្បធម៌ អប់រំ កីឡា សុខាភិបាល ជាដើម។
សរុបសេចក្តីមកទោះបីជាស្ថិតក្នុងបរិបទណា ក៏ដោយចិន និងកម្ពុជានៅតែជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យដដែល ដើម្បីនាំមកនូវផលប្រយោជន៍ទៅវិញទៅមកក្នុងនាមជាបងប្អូនល្អ មិត្តល្អ និងជាអ្នកជិតខាងល្អ៕ (លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)

អត្ថបទដែលជាប់ទាក់ទង